លោក ត្រាំ ច្រានចោលលទ្ធភាពឈរឈ្មោះជាអនុប្រធានាធិបតីអាមេរិក នៅអាណត្តិក្រោយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនធ្វើឲ្យលើពីដែនកំណត់នៃអាណត្តិរបស់ខ្លួន ពោលគឺនឹងមិនបន្តឈរឈ្មោះធ្វើជាអនុប្រធានាធិបតីអាមេរិក សម្រាប់ឆ្នាំ២០២៨ នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ខណៈពេលកំពុងហោះហើរពីប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងតូក្យូ លោក ត្រាំ កាលពីថ្ងៃទី២៧ ខែតុលា បានបង្ហាញថា អ្នកគាំទ្រមួយចំនួនកំពុងណែនាំឲ្យលោកគេចវេសពីច្បាប់ ដោយឈរឈ្មោះជាអនុប្រធានាធិបតី នៅអាណត្តិក្រោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា លោកមិនអាចធ្វើបែបនេះបាននោះឡើយ បើទោះបីជាច្បាប់អនុញ្ញាតក៏ដោយ។ លោកបានបន្ថែមទៀតថា នោះគឺជារឿងមិនត្រឹមត្រូវនោះឡើយ។

ជម្រាបជូនថា យោងតាមវិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចែងថា បុគ្គលម្នាក់មិនអាចជាប់ឆ្នោតជាប្រធានាធិបតី លើសពីពីរដងបានទេ។ ហើយជាមួយគ្នានោះ អ្នកជំនាញផ្នែកច្បាប់មួយចំនួនក៏បានបកស្រាយផងដែរថា លោក ត្រាំ មិនអាចឈរឈ្មោះជាអនុប្រធានាធិបតីបានទេ ពីព្រោះវិសោធនកម្មច្បាប់លើកទី១២ ចែងថា បុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាប្រធានាធិបតី ក៏មិនអាចបន្តឈរឈ្មោះជាអនុប្រធានាធិបតីបាន ផងដែរ៕​