ឧកញ៉ា ឡាយ ឈុនហួ ជួបប្រជុំជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី ពិភាក្សាពីសេវាហិរញ្ញវត្ថុ និងស្វែងរក​ទីផ្សារផលិតផលកសិកម្ម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារ​នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខាងលើនេះ គឺ​ដើម្បីពិភាក្សាអំពីផលិតផលហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម  និងបញ្ហាប្រឈម​នានា។

គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍​អាស៊ី មានគោលបំណងក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលសហគមន៍កសិកម្មត្រូវប្រឈមមុខ ដូចជា ផលិត​ភាពកសិកម្មទាប ការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារដែលមានកម្រិតផងដែរ៕