លោកអ្នកឧកញ៉ា ទ្រី ភាព ចំណាយថវិកា ២៣០លានរៀល ប្រគល់អំណោយដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅវិទ្យាប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញ​ជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ជានិមិត្តរូបនៅវិទ្យាល័យប្រាសាទបល្ល័ង្ក ដោយ​មាន​ការចូលរួមពីគណៈប្រតិភូអមដំណើរ មន្ត្រីថ្នាក់ខេត្ត មន្ត្រីថ្នាក់ស្រុក​មន្ត្រីថ្នាក់ឃុំ​ កងកម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក ប្រជាពលរដ្ឋ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស សរុបចំនួនប្រមាណ ១២០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ទ្រីភាព គ្រុប បានឱ្យដឹងថា បន្ទាប់ពីស្តាប់សារលិខិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាស​បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ បានបញ្ចប់រួចមក លោកអ្នកឧកញ៉ា បានមានប្រសាសន៍​សំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបើកបវេសនកាលថ្មីនេះ។ បន្ថែមពីនេះទៀត លោកអ្នកឧកញ៉ា ក៏បានផ្ដាំផ្ញើដល់ក្មួយៗ​សិស្សនុសិស្សត្រូវគោរពដឹងគុណជានិច្ចចំពោះឪពុកម្ដាយ លោកគ្រូអ្នកគ្រូ និងជាពិសេស គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ​ ជាប្រធាន និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវ “សន្ដិភាព” ដល់យើងទាំង​អស់គ្នា។ ដូច្នេះ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងជំនាញ​សម្រាប់អនាគត​ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ដល់សិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ និទ្ទេស​A ទទួលបានម៉ូតូ Honda Dream 2026 ១គ្រឿង ថវិកា ៤០០.០០០រៀល​ សិស្សជ័យលាភីនិទ្ទេសB ៨ នាក់​ក្នុងម្នាក់ទទួលបានកុំព្រូទ័រ​១គ្រឿង និងថវិកា ៤០០.០០០ រៀល ព្រមទាំងថវិកា កុំព្យូទ័រ និងម៉ាស៊ីនព្រីន ឧបត្ថម្ភដល់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលស្រុក និង​បក្សឃុំទាំង៧ ការិយាល័យអប់រំស្រុក វិទ្យាល័យប្រាសាទ​បល្ល័ង្ក ប្រជាការពារ កងរាជអាវុធហត្ថ សឹករងស្រុក លោកគ្រូអ្នកគ្រូចូលនិវត្តន៍ លោកគ្រូអ្នកគ្រូ​ ក្នុងម្នាក់ទទួល​បានថវិកា ៥០.០០០ រៀល និងសិស្សានុសិស្ស ១០១០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ៥ក្បាល ប៊ិច៥ដើម និងថវិកា ១០.០០០ រៀល​ ដែលសរុបជាទឹកប្រាក់ប្រមាណ ២៣០.០០០.០០០ រៀល៕