អបអរសាទរខួបគម្រប់១០ឆ្នាំ ! ក្រុមហ៊ុន វីនហេង រចនា បញ្ចុះតម្លៃ៥០% លើទ្វាររបងក្បាច់ខ្មែរ ដែលកំពុងពេញនិយម

ព័ត៌មានថ្មីៗ

ភ្នំពេញ៖ វីនហេង រចនា ដែលជាក្រុមហ៊ុនខ្មែរឈានមុខគេមួយក្នុងវិស័យ រចនា ផលិត និង ដំឡើងសិល្បៈដែកស្មិត ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៥មក គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី១០ហើយ នៃវឌ្ឍនភាពរបស់ខ្លួន។ ដើម្បីអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និង ស្នាដៃដែកស្មិត ធ្វើដោយកូនខ្មែរ វីនហេង រចនា នឹងបញ្ចុះតម្លៃ៥០% ចំពោះទ្វាររបងក្បាច់ខ្មែរ២ម៉ូត ដែលកំពុងពេញនិយម គឺ ទ្វារបរមនគរ និង ទ្វារទេពនិម្មិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១ទសវត្សរ៍មកនេះ វីនហេង រចនា បានបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតរសនិយមថ្មីប្លែក ដោយប្រែពីដែកស្មិតទូទៅ ឲ្យក្លាយមកជាសិល្បៈដែកស្មិតបែបខ្មែរ ប្រណិត ប្រកបដោយសោភ័ណភាព គុណភាព និង គុណតម្លៃ ក្នុងទម្រង់សិល្បៈកែច្នៃដែក បែបហត្ថកម្មដ៏គួរឲ្យចាប់អារម្មណ៍ ហើយត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជនមានដូចជា៖ ទ្វារបរមនគរ ទ្វាហ្វូណន ទ្វារទេពនិម្មិត ទ្វារទេពមង្គល ទ្វារត្រីសូល៍ -ល- សុទ្ធតែជារចនាបថខ្មែរ។ លើសពីនេះដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់អតិថិជន វីនហេង រចនា ក៏មានម៉ូតបែបបរទេសផងដែរ ដូចជា ទ្វារអធិរាជសាគរ ទ្វារអធិរាជជំនួញ វិមានម្កុដពេជ្រ ជាដើម។

លោក ជឿន ពិសិដ្ឋ ស្ថាបនិកក្រុមហ៊ុន វីនហេង រចនា មានប្រសាសន៍ថា “១ទសវត្សរ៍ហើយដែលខ្ញុំបានបង្កើត វីនហេង រចនា គឺតាំងពីឆ្នាំ២០១៥។ សម្រាប់ខ្ញុំផ្ទាល់ ការងារនេះវាមិនត្រឹមតែជាមុខរបរ តែវាជាស្នាដៃដែលបង្ហាញពី ប្រណិតភាព ភាពរឹងមាំ ភាពច្នៃប្រឌិត នៃសិល្បៈបែបហត្ថកម្មរបស់ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុក ហាក់ដូចជាមានព្រលឹង មានជីវិតនៅក្នុងនោះ។ ផ្តើមចេញពីចំណង់ចំណូលចិត្ត ផ្សំនឹងចំណេះជំនាញ យើងបានកំណត់ជាបេសកកម្ម៤ធំៗ៖

  1. សិក្សា ស្រាវជ្រាវ និងរកគំនិតច្នៃប្រឌិត ដើម្បីបង្កើតម៉ូតថ្មីៗ ស្អាតប្រណិត និងមានអត្ថន័យ
  2. ពង្រឹង និងពង្រីកផលិតភាពក្នុងរោងចក្រផលិតផ្ទាល់ខ្លួន អភិវឌ្ឍជំនាញវិជ្ជាជីវៈបច្ចេកទេស ដើម្បីធានាបាននូវ គុណភាពល្អ សេវាកម្មល្អ និងទំនុកចិត្តខ្ពស់
  3. ប្រឹក្សា រចនា ផលិត និងដំឡើងដែកស្មិតគ្រប់ម៉ូត គ្រប់ពណ៌តាមតម្រូវការអតិថិជន
  4. ផ្សព្វផ្សាយសិល្បៈដែកស្មិតជាស្នាដៃរបស់កូនខ្មែរ ឲ្យកាន់តែមានវិសាលភាព និង មោទនភាព

ជាមួយគ្នានេះ លោកស្រី អគ្គនាយិកា លី ផល្លី ក៏មានប្រសាសន៍បន្ថែមថា៖ ជំហានដ៏វែងឆ្ងាយរបស់យើងតាំងពីដំបូងមកដល់ បច្ចុប្បន្ន កើតចេញពីក្រុមការងារដែលមានទំនួលខុសត្រូវ និង ភាពស្មោះត្រង់ ហើយអិតិថិជនគឺជាបេះដូងរបស់ វីនហេង រចនា។ ១០ឆ្នាំក្នុងវឌ្ឍនភាព គឺជាមោទនភាពបំផុត ក្នុងនាមជាកូនខ្មែរដែលបានឈរក្នុងវិស័យនេះ!

យើងនឹងបន្តធ្វើឲ្យម៉ាកយីហោខ្មែរមួយនេះកាន់តែរឹងមាំតទៅមុខទៀត ក្រោមទស្សនវិស័យ៖

លើកស្ទួយ សិល្បៈ វប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយចង់ឃើញផលិតផលដែកស្មិតដែលផលិតដោយស្នាដៃកូនខ្មែរ ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទាំងក្នុង និង ក្រៅស្រុក។

សូមបញ្ជាក់ដែរថា វីនហេង រចនា គឺជាក្រុមហ៊ុនខ្មែរមានសេវាកម្ម ប្រឹក្សា រចនា ផលិត និង ដំឡើង៖ ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង-បង្អួច បង្កាន់ដៃជណ្តើរ-វេរ៉ង់ដារ និង គ្រឿងសង្ហារឹមគ្រប់ប្រភេទ កែច្នៃពីដែកស្មិត មានគុណភាពខ្ពស់ ធានារយៈពេល៥ឆ្នាំ។


ព័ត៌មានបន្ថែម ៖

  • 🏢 ក្រុមហ៊ុន វីនហេង រចនា ឯ.ក
  • 📍ទីតាំង៖ បុរីពិភពថ្មីគួរស្រូវ១ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
  • ☎️ ទំនាក់ទំនង៖ 077 / 015 227 207
  • 📣 ប្រម៉ូសិនពិសេស៖ បញ្ចុះតម្លៃរហូតដល់ ៥០% លើទ្វារបរមនគរ និងទ្វារទេពនិមិត្ត
  • ផុតកំណត់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥
  • 🌐 Facebook Page៖ Winheng Rachana Co, ltd.