(ស្វីស)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែបេ្តជ្ងាចិត្តយ៉ាងមុតមាំ ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការស្វែងរកបច្ចេកវិទ្យាចុងក្រោយ និងយុទ្ធសាស្ត្រថ្មីៗពីក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកនូវគំនិតច្នៃប្រឌិតដ៏ប្រណិត និងល្អឯក ពីបច្ចេកវិទ្យាវេចខ្ចប់ទំនើបៗ មកអភិវឌ្ឍន៍លើការរចនារូបរាងរបស់ផលិតផល ឱ្យកាន់តែមានភាពលេចធ្លោ ទាក់ទាញ និងទាន់សម័យព្រមទាំងរក្សាគុណភាពផលិតផល ឱ្យស្របតាមកម្រិតស្តង់ដារអន្តរជាតិ។

ដោយសារអាទិភាពដ៏សំខាន់មួយរបស់ក្រុមហ៊ុន ត្រូវតែស្វែងរករបស់ដែលថ្មី មកច្នៃប្រឌិត និងបង្កើតផលិតផលក្នុងស្រុក ឱ្យទាន់សម័យ និងដើរស្របជាមួយបច្ចេកវិទ្យាទំនើបរបស់ពិភពលោ។ ជាពិសេស ការចាប់ដៃគូអាជីវកម្មជាមួយនិងក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាវេចខ្ចប់ភេសជ្ជៈ ជាមួយប្រវត្តិជោគជ័យរាប់រយឆ្នាំ។ ដោយស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏មុតមាំរបស់ លោកអ្នកឧកញ៉ា លាង ឃុន និង លោកជំទាវ តែ សុវណ្ណី ព្រមទាំង លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានឆន្ទះខ្ពស់ក្នុងការដឹកនាំក្រុមហ៊ុន ឆ្ពោះទៅរកបច្ចេកវិទ្យាជឿនលឿន និងទាន់សម័យកាលរបស់ពិភពលោក។
មិនតែប៉ុណ្ណាះ អ្នកបន្តវេន្ត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំង បុគ្គលិកឆ្នើមចំនួន ២៧ រូប ដែលសុទ្ធសឹងតែជាអ្នកជំនាញ មានចំណេះដឹងលើវិស័យមួយនេះ បានចុះមកមើលផ្ទាល់ ដល់ទីតាំងរបស់ក្រុមហ៊ុន Ferrum AG នៃប្រទេសស្វីស ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍ពីអ្នកឯកទេសឈានមុខគេលើពិភពលោក ក្នុងវិស័យបច្ចេកវិទ្យាវេចខ្ចប់ភេសជ្ជៈនិងម៉ាស៊ីនបិទកំប៉ុង (Can Seaming Technology)។ បច្ចេកវិទ្យាទំនើបៗទាំងនេះ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃដំណើរការផលិត និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យការវេចខ្ចប់ផលិតផលកាន់តែមានភាពល្អឥតខ្ចោះ និងអាចរក្សាគុណភាពផលិតផលបានកាន់តែប្រសើរ ដោយផ្អែកលើគ្រឿងចក្រដែលល្អ និងបច្ចេសវិទ្យាទំនើបបំផុត។
ការចុះជួបពិភាក្សា រុករករបកគំហើញថ្មី ជាមួយអ្នកជំនាញអន្តរជាតិ ដែលមានបទពិសោធន៍លើសពី ១០០ ឆ្នាំ លើជំនាញវិស្វកម្មឧស្សាហកម្ម សបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការនាំយកបទពិសោធន៍ល្អៗពីក្រុមហ៊ុនលំដាប់ពិភពលោក មកអភិវឌ្ឍន៍លើរោងចក្រនៅក្នុងស្រុក ដើម្បីជាចលករជំរុញផែនការពង្រីកខ្លួនក្នុងវិស័យឧស្សាហកម្មឱ្យកាន់តែរឹងមាំ និងមាននិរន្តភាព៕
ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!






