សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា ប្រារព្ធខួបលើកទី ៥នៃព្រឹត្តិការណ៍សប្បុរសធម៌ “Let’s Give Back!”

ព័ត៌មានថ្មីៗ

ថវិការទទួលបានពីកម្មវិធីនឹងគាំទ្រទៅកាន់អង្គការ Save the Children ដើម្បីលើកកម្ពស់កុមារនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)  បានសហការក្នុងការរួមចំណែកដ៏មានអត្ថន័យដល់អង្គការ Save the Children ដោយការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រកុមារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃភាពជាដៃគូសប្បុរសធម៌របស់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)នឹងប្រារពកម្មវិធីសប្បុរសធម៌ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៨ យប់ នៅ​ មេត្រូប៉ូល អាន់ដឺក្រោន នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីបរិច្ចាគថវិការដែលទទួលបានតាមរយៈកម្មវិធី “Let’s Give Back!” ប្រចាំឆ្នាំលើកទី៥ ជូនទៅអង្គការ Save the Children នៅប្រទេសកម្ពុជា

ភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមក្នុងកម្មវិធី អាចបង្កើនទំនាក់ទំនងជាមួយនឹង អ្នកដឹកនាំ ពាណិជ្ជករជាតិ និងអន្តរជាតិ ព្រមទាំងទទួលទានអាហារសម្រន់ ភេសជ្ជៈ និងតន្រី្តឌីជេផងដែរ។ តម្លៃសំបុត្រ ៣០ ដុល្លារ សម្រាប់សមាជិករបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា និង ៣៥ ដុល្លារ សម្រាប់ភ្ញៀវទូទៅ។​

សំបុត្រចូលរួមកម្មវិធីមានឱកាសឈ្នះរង្វន់ស្នាក់នៅសណ្ឋាគារដ៏ល្បីល្បាញលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ នៅទូទាំងអាស៊ីអាគ្នេយ៍មានដូចជា៖ សណ្ឋាគារ ​ផាក ហៃយ៉ាត់ ខេត្តសៀមរាប សណ្ឋាគារ ហ្រ្កែន ហៃយ៉ាត់ អេរ៉ាវាន់​ ទីក្រុងបាងកក សណ្ឋាគារ ហៃយ៉ាត់ សិនទ្រីក ស៊ីធី សិនធើ កូឡាឡាំពួរ សណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ទីក្រុងបាងកក សុខុមវិត សណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី ហ៊ួហ៊ិន សណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ភូកេត សណ្ឋាគារ ហៃយ៉ាត់​ ផ្លេស ហាឡុងបេ និងការស្នាក់នៅសណ្ឋាគារដ៏ប្រណិតនាមាត់ទន្លេនៃទីក្រុងភ្នំពេញ ដឺក បាឡេ និងកាតកាដូពិសេសពីហាងកាហ្វេ ប្រោន ដែលមានតម្លៃ ២៥ដុល្លារ និងឈុតអំណោយសុខភាព ឱសថស្ថាន ដឹ ឡា ហ្គារ​ ។

សម្រាប់គំនិតផ្តួចផ្តើមឆ្នាំនេះគូសបញ្ជាក់ពីកិច្ចសហការរវាងវិស័យឯកជន និងអង្គការមនុស្សធម៌ក្នុងការបង្កើតផលវិជ្ជមានប្រកបដោយនិរន្តរភាព។ តាមរយៈការដឹកនាំដំណើរការកម្មវិធីទាំងអស់ទៅកាន់អង្គការ Save the Children មានគោលបំណងគាំទ្រកម្មវិធីផ្លាស់ប្តូរជីវិតក្នុងវិស័យអប់រំ សុខភាព និងការការពារកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមគំនិតជាមួយនឹងទស្សនៈវិស័យរួមគ្នាដើម្បីគាំទ្រសហគមន៍ និងបង្កើតផលវិជ្ជមានប្រកបដោយអត្ថន័យ ដែលជាផ្នែកមួយនៃកម្មវិធី World of Care ពីសណ្ឋាគារ ហៃយ៉ាត់ ។

លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ភ្នំពេញ មានប្រសាសន៍ថា “យើងមានកិត្តិយសក្រៃលែង ដែលបានរៀបចំព្រឹត្តិការណ៍សម្រាប់ឆ្នាំទី៥ ដ៏មានអត្ថន័យនេះក្នុងភាពជាដៃគូជាមួយ សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ” “ការផ្តល់ទៅវិញទៅដល់សហគមន៍ គឺជាតម្លៃស្នូលរបស់យើង ដោយមានការគាំទ្រពី អ្នកឧបត្ថម្ភ និងភ្ញៀវកិត្តិយសទាំងអស់ ដើម្បីបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់កុមារនៅកម្ពុជា”

ចូលរួមជាមួយយើងខ្ញុំដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់យើង

សំបុត្រអាចទិញបានតាមរយៈ QR Code ដែលរួមបញ្ចូលក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍ ឬតាមរយៈសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ភ្នំពេញ ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖https://amchamcambodia.glueup.com/event/lets-give-back-5ft-year-142402/

អំពីសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី  ភ្នំពេញ

សណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ភ្នំពេញ បានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់​ រីជិនស៊ី  នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយមាន ២៤៧បន្ទប់ រួមទាំងបន្ទប់ស្នាក់រចនាបទបែបរ៉េសីដិនចំនួន ៤៣ បន្ទប់ សណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ភ្នំពេញ នឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។ ស្ថិតនៅក្នុងតំបន់ដូនពេញ ដែលជាតំបន់ ទេសចរណ៍ និង ពាណិជ្ជកម្ម ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ ដោយធ្វើដំណើរត្រឹមតែ ៣០នាទី ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងក្នុងចម្ងាយដែលអាចដើរបានទៅកាន់ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ។ បន្ថែមទៀតសណ្ឋាគារ ហៃយ៉ាត់​ រីជិនស៊ី  ភ្នំពេញ ផ្តល់ជូននូវបទពិសោធន៍ស្នាក់នៅ និងភោជនីដ្ឋាន ដល់ភ្ញៀវទេសចរណ៍ និងភ្ញៀវធុរកិច្ចទាំងអស់ ជាមួយនឹងផាសុកភាព និងភាពងាយស្រួល ទំនើបភាព រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ នៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយក្នុងតំបន់អាស៊ី។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.comតាមដាន @HyattRegency នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook Twitter និង Instagram ហើយដាក់ #HyattRegency ផ្ជាប់ជាមួយរូបភាពរបស់លោកអ្នក។

អំពីសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)

បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)  គឺជាអង្គការសមាជិកភាពមិនរកប្រាក់ចំណេញឯករាជ្យមួយ នៃក្រុមហ៊ុនអាមេរិក និងកម្ពុជា ដែលចែករំលែកការទំនាក់ទំនងទៅនឹងពាណិជ្ជកម្មអាមេរិក។

តួនាទីរបស់យើងគឺគាំទ្រដល់ការលូតលាស់ និងភាពជោគជ័យរបស់សមាជិករបស់យើង។ សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាសំឡេងឈានមុខគេក្នុងសហគមន៍ពាណិជ្ជកម្មអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia)តាមរយៈ

អ៊ីមែល៖ [email protected] គេហទំព័រ៖ www.amchamcambodia.net