នាយ ព្រហ្ម ម៉ាញ ចោរចូលគាស់ផ្ទះយប់មិញ អស់៥ម៉ឺនដុល្លារ

ព័ត៌មានថ្មីៗ

តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ នៅម៉ោងប្រហែល៨យប់មិញនេះ ត្រូវបានចោរចូលគាស់ផ្ទះ យកទ្រព្យសម្បិត្តិ អស់ចំនួន៥ម៉ឺនដុល្លារ នេះបើតាមឲ្យដឹងពី នាយ ព្រែក បង្ហោះលើគណនីយFacebook ផ្ទាល់ខ្លួន មុននេះបន្តិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះរបស់តារាចម្រៀង អាយ៉ៃល្បីឈ្មោះរូបនេះនៅក្នុងទឹកដី ទូលគោក ដោយក្នុងនោះចោរបានរុករើ របស់របរ រ៉ាប៉ាត់រប៉ាយ ពេញផ្ទះ។ តាមការបញ្ជាក់ពីនាយ ព្រែក បច្ចុប្បន្នសមត្ងកិច្ចកពុងស្វាយជ្រាវ និង កំណត់មុខសញ្ញា ដើម្បីស្វែងរកបាច់ជនល្មើល យកមកផ្ដន់ទាទោសតាមច្បាប់។

នាយព្រែកបានសរសេរបែបនេះថា ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ ។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ ៕ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ

ជុំវិញ ហេតុការណ៍នេះនៅ មិនទាន់បញ្ជាក់បន្ថែមពីជនរងគ្រោះបាននៅឡើយនោះទេ ដោយ ទូរសព្ទរបស់លោក មិនអាចទាក់ទងបាន។