ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង (Borey Vimean Samnang) និងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ត្រូវការជ្រើសរើសជំនួយការមួយចំនួន ដែលនឹងត្រូវបម្រើការងារលើផ្នែកជំនាញសំខាន់ៗចំនួន ៥។

លោកឧកញ៉ាបណ្ឌិតអគ្គនាយក បានប្រកាសជ្រើសរើសជំនួយការ លើផ្នែកជំនាញ មានដូចជា៖ ១.ជំនួយការ ទទួលបន្ទុកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ, ២.ជំនួយការ ទទួលបន្ទុកផ្នែកសំណង់ និងការសាងសង់, ៣.ជំនួយការ ទទួលបន្ទុកផ្នែកអភិវឌ្ឍន៌ផែនការអាជីវកម្ម, ៤.ជំនួយការ ទទួលបន្ទុកផ្នែករដ្ឋបាល និងសាធារណៈ និង ៥.ជំនួយការ ទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត។
ចំពោះលក្ខខណ្ឌ បេក្ខជនទាំងអស់ ត្រូវមានអាយុពី ២៥ ដល់ ៣៥ឆ្នាំ មានគំនិតច្នៃប្រឌិត ចេះភាសាអង់គ្លេស ឬភាសាចិនច្បាស់ និងមានបទពិសោធន៍តាមជំនាញលើសពី ៥ឆ្នាំ។
បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប រួមជាមួយលិខិតមួយទំព័រទៀត ដែលបង្ហាញពីផែនការ ៥ឆ្នាំ ក្នុងករណី ដែលអ្នកត្រូវបានជ្រើសរើសឱ្យចូលធ្វើការងារ។ សូមផ្ញើមកកាន់ Email: [email protected] ឬ Telegram 089 96 2000 ឱ្យបានមុនថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

