ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសជ្រើសរើសជំនួយការ លើផ្នែកជំនាញសំខាន់ៗចំនួន ៥

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង (Borey Vimean Samnang) និងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ត្រូវការជ្រើសរើសជំនួយការមួយចំនួន ដែលនឹងត្រូវបម្រើការងារ​លើផ្នែកជំនាញ​សំខាន់ៗ​ចំនួន ៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិតអគ្គនាយក បានប្រកាសជ្រើសរើសជំនួយការ លើផ្នែកជំនាញ មានដូចជា៖ ១.ជំនួយការ ទទួលបន្ទុកផ្នែក​គណនេយ្យ និងហិរញ្ញវត្ថុ, ២.ជំនួយការ ទទួលបន្ទុកផ្នែកសំណង់ និងការសាងសង់, ៣.ជំនួយការ ទទួលបន្ទុក​ផ្នែកអភិវឌ្ឍន៌ផែនការអាជីវកម្ម, ៤.ជំនួយការ ទទួលបន្ទុកផ្នែករដ្ឋបាល និងសាធារណៈ និង ៥.ជំនួយការ ទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត។

ចំពោះលក្ខខណ្ឌ បេក្ខជនទាំងអស់ ត្រូវមានអាយុពី ២៥ ដល់ ៣៥ឆ្នាំ មានគំនិតច្នៃប្រឌិត ចេះភាសាអង់គ្លេស ឬភាសាចិនច្បាស់ និងមានបទពិសោធន៍តាមជំនាញលើសពី ៥ឆ្នាំ។

បេក្ខជនដែលចាប់អារម្មណ៍​សូមផ្ញើប្រវត្តិរូប​សង្ខេប រួមជាមួយលិខិតមួយទំព័រទៀត ដែលបង្ហាញពីផែនការ ៥ឆ្នាំ ក្នុងករណី ដែលអ្នកត្រូវបានជ្រើសរើស​ឱ្យចូលធ្វើការងារ។ សូមផ្ញើមកកាន់ Email: [email protected] ឬ Telegram 089 96 2000 ឱ្យបានមុនថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥៕