រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលសួរសុខទុក្ខ ពិនិត្យវឌ្ឍនៈភាពការរីកចម្រើន នៃក្រុមហ៊ុនសំបកកង់ឡានម៉ាក សៃលុន និងប្រេងម៉ាស៊ីន Petronas

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបិទព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសបិទកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និង​គណៈប្រតិភូ បានអញ្ជើញ​ចូលសួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនៈភាពនៃការរីកលូតលាស់របស់​ក្រុមហ៊ុន​សំបកកង់​ឡានម៉ាក សៃលុនផលិតនៅកម្ពុជា ដែលបានប្រើប្រាស់ជ័រកៅស៊ូខ្មែរ ក្នុងការផលិតប្រមាណ​ជា ៩៥%ស្មើនឹងជាង ១០ម៉ឺនតោនថែមទាំងបានជួយទិញអង្ករខ្មែរយកទៅធ្វើប្រូម៉ូសិនជាមួយសំបកកង់ឡាន និងប្រេងម៉ាស៊ីន Petronas កត្តាទាំងនេះគឺដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មកម្ពុជាពិសេសគឺស្រូវអង្ករ។

សូមជម្រាបថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូង​បង្អស់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ដោយ​មាន​ការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូ​អភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើន៕