ក្រុមហ៊ុន Honda អូសរថយន្តជាង ២៥ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារកំហុសកម្មវិធី Software

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Honda កំពុងប្រមូលរថយន្តកូនកាត់ Hybrid របស់ខ្លួនចំនួន ២៥៦ ៦០៣ គ្រឿង នៅសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែកំហុសកម្មវិធី Software ដែលអាចបណ្តាលឲ្យរថយន្តរលត់ភ្លាមៗ នៅពេលកំពុងបើកបរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បានបង្ហាញឲ្យដឹងទៀតថា ផ្នែកខ្លះនៃកម្មវិធី Software ខាងក្នុងរថយន្តអាចនឹង Restart ឡើងវិញអំឡុងពេលកំពុងបើកបរ ដែលបណ្តាលឲ្យបាត់បង់ការគ្រប់គ្រង។

យ៉ាងណាក៏ដោយ ខាងតំណាងចែកចាយរបស់ក្រុមហ៊ុន Honda បានជូនដំណឹងនេះទៅកាន់អតិថិជនរបស់ខ្លួន ដោយនឹងដោយស្រាយបញ្ហាជូន ជាមួយនឹងការដំឡើងកម្មវិធីថ្មីជូន ដោយមិនគិតថ្លៃ។

ជម្រាបជូនផងដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Honda ក៏បានប្រមូលរថយន្តម៉ូដែល Civic ចំនួន ៤០៦ ២៩០ គ្រឿងផងដែរ ដោយសារតែកំហុសផលិកម្ម ដែលបណ្តាលឲ្យយ៉ាន់កង់រថយន្តប្រេះ៕​