ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Honda កំពុងប្រមូលរថយន្តកូនកាត់ Hybrid របស់ខ្លួនចំនួន ២៥៦ ៦០៣ គ្រឿង នៅសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែកំហុសកម្មវិធី Software ដែលអាចបណ្តាលឲ្យរថយន្តរលត់ភ្លាមៗ នៅពេលកំពុងបើកបរ។

បើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បានបង្ហាញឲ្យដឹងទៀតថា ផ្នែកខ្លះនៃកម្មវិធី Software ខាងក្នុងរថយន្តអាចនឹង Restart ឡើងវិញអំឡុងពេលកំពុងបើកបរ ដែលបណ្តាលឲ្យបាត់បង់ការគ្រប់គ្រង។
យ៉ាងណាក៏ដោយ ខាងតំណាងចែកចាយរបស់ក្រុមហ៊ុន Honda បានជូនដំណឹងនេះទៅកាន់អតិថិជនរបស់ខ្លួន ដោយនឹងដោយស្រាយបញ្ហាជូន ជាមួយនឹងការដំឡើងកម្មវិធីថ្មីជូន ដោយមិនគិតថ្លៃ។
ជម្រាបជូនផងដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Honda ក៏បានប្រមូលរថយន្តម៉ូដែល Civic ចំនួន ៤០៦ ២៩០ គ្រឿងផងដែរ ដោយសារតែកំហុសផលិកម្ម ដែលបណ្តាលឲ្យយ៉ាន់កង់រថយន្តប្រេះ៕

