ក្រុមហ៊ុនភេសជ្ជៈធំបំផុតរបស់ពិភពលោក Mixue ប្រកាសបិទហាងនៅវៀតណាម ជាលើកដំបូង

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន Mixue ដែលជាខ្សែសង្វាក់ហាងផ្គត់ផ្គង់អាហារ និងភេសជ្ជៈធំជាងគេរបំផុតរបស់ពិភពលោក បានប្រកាសបិទហាងលក់រាយរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ជាលើកដំបូង បើទោះបីជាបានរាយការណ៍ពីប្រាក់ចំណេញកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ Mixue បានកើនឡើង ៤៤% ដល់ ២,៧២ពាន់លានយ៉ន់ (៣៨៣លានដុល្លារ) ខណៈប្រាក់ចំណូលបានកើនឡើង ៣៤% ដល់ ១៤,៨៧ពាន់លានយ៉ន់។

យ៉ាងណាក៏ដោយ ជុំវិញការសម្រេចចិត្តបិទហាងនៅក្នុងទីផ្សារធំៗទាំងពីរខាងលើនោះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុនបន្ថែមទៀត។

គួរឲ្យដឹងថា ក្រុមហ៊ុន Mixue មិនបានបញ្ជាក់ចំនួនហាងដែលត្រូវបិទសម្រាប់ប្រទេសនីមួយៗទេ ប៉ុន្តែបានរាយការណ៍ថា ក្រុមហ៊ុនមានហាងលក់រាយជាង ៤ ៧០០ នៅខាងក្រៅប្រទេសចិន គិតនៅត្រឹមចុងខែមិថុនា ពោលគឺថយចុះអស់ ១៦២ ហាង គិតនៅចុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ​លោក Cai Weimiao នាយកប្រតិបត្តិ និងជាប្រធានខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន បាននិយាយថា ហាងមួយចំនួនត្រូវបានបិទ និងជំនួសដោយការបើកហាងថ្មីៗ នៅទីតាំងផ្សេងៗគ្នា ដែលបានបង្កើនការលក់ប្រចាំថ្ងៃបានជាង ៥០%៕​