មកមើលទិដ្ឋភាពមង្គលការ កូនប្រុសអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងព្រះនាង នរោត្តម ពង្សសូរិយា ក្នុងព្រះបរមរាជវាំង

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ដែលជាព្រះរាជបុត្រទី ៤ របស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ​ សម្តេចព្រះនរោត្តម សីហនុ និងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ សហស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប បានរៀបចំព្រះពិធីវិវាហមង្គលអាពាហ៍ពិពាហ៍ ដល់បុត្រាបុត្រី តាមព្រះរាជ​បវេណីក្នុងព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីវិវាហមង្គលអាពាហ៍ពិពាហ៍នេះ កូនស្រីគឺ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា ជាព្រះបុត្រីរបស់ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស និងកូនប្រុសនាម អុឹង សុីវឈន់ ជាកូនប្រុសរបស់ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា។ ព្រះរាជពិធីបានប្រារព្វឡើង ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងពិធី​វិវាហមង្គល តាមព្រះរាជបវេណីក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុម្មុខសិរីមង្គល​។

ក្នុងព្រះរាជពិធីខាងលើនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវិររាជមាតាជាតិខ្មែរ ក៏បានប្រោស​ប្រទានផ្កាស្លាជ័យ ក្នុងព្រះពិធីវិវាហមង្គលអាពាហ៍ពិពាហ៍ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា និងលោក អុឹង សុីវឈន់ (ព្រះស្វាមី)។

សូមជម្រាបថា លោក អុឹង សុីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា បានរៀបចំសិរីមង្គលព្រះ​ពិធីចែចូវ កាលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

ចង់ដឹងព្រះពិធីវិវាហមង្គលអាពាហ៍ពិពាហ៍ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា មានភាពប្រណិត​បែបណា សូមទស្សនារូបភាព និងវីដេអូខ្លះៗដូចខាងក្រោម៖