តើឧកញ៉ា គួច ផេង ជាម្ចាស់ក្រុមហ៊ុនអ្វី និងកំពុងកាន់តួនាទីអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា គួច ផេង ជាអ្នកជំនួញវ័យក្មេង ប្រកបដោយសក្តានុពលមួយរូបនៅកម្ពុជា​បច្ចុប្បន្ន។ លោកជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាញឹកញាប់​លោក​តែង​ដឹកនាំកិច្ចប្រជុំ ឬចូលរួមកម្មវិធីធំៗមួយចំនួន ក្នុងនាម​តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា គួច ផេង ក៏​មាន​តួនាទី​ជា​​ហេរញ្ញិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ​(JCI​ Cambodia) និង​ជា​ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​នៃសមាគម​សហគ្រិនវ័យក្មេងកម្ពុជា។ លោក​ជា​នាយកប្រតិបត្តិក្រុមហ៊ុន​ត្រាយអាំ លីង ឡូជីស្ទីក-ខេមបូឌា (Triumph Link Logistics -Cambodia) ព្រម​ទាំង​ស្ថាបនិក និងជាប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Advanced Glory Logistics Group (AGL) ដែល​បង្កើតឡើងនៅឆ្នាំ២០០៤ ​ជាក្រុមហ៊ុនផ្តល់សេវាកម្មទាក់ទង​ពន្ធគយ និងការដឹកជញ្ជូន​​ទំនិញ​តាមផ្លូវអាកាស និងផ្លូវសមុទ្រ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក​ឧកញ៉ា គួច ផេង ក៏​បាន​អញ្ជើញ​អមដំណើរ​​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​បេសកកម្ម​ទៅ​កាន់​សហរដ្ឋអាមេរិក​ផង​ដែរ ខណៈ​ដែល​​កាលពី​ថ្ងៃទី២៣ ខែកញ្ញា លោក​ឧកញ៉ា​បាន​តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលរវាង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ បងប្អូនសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក៕​