លោក ត្រាំ ជំរុញឲ្យចិនពន្លឿនការទិញទំនិញរបស់អាមេរិក អំឡុងនិយាយទូរស័ព្ទជាមួយលោក ស៊ី​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាថា លោកបានជំរុញឲ្យប្រធានាធិបតីចិន ស៊ី ជិនពីង ពន្លឿន និងបង្កើនការទិញរបស់អាមេរិក ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នងអំឡុងពេលប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា ៖” ខ្ញុំបានស្នើសុំគាត់ ដោយខ្ញុំចង់ឲ្យគាត់ឆាប់ទិញទំនិញរបស់អាមេរិកលឿងជាងមុនបន្តិច។ ខ្ញូំចង់ឲ្យគាត់បង្កើនការទិញបន្ថែមទៀត។ ហើយគាត់ក៏បានយល់ព្រមច្រើនដែរ ក្នុងការធ្វើដូច្នេះ”។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក ត្រាំនេះ ត្រូវបានធ្វើឡើងក្នុងពេលពេលការពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិន លោក ស៊ី បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។

ជម្រាបជូនផងដែរថា ប្រទេសចិន បានបន្តការទិញចូលសណ្តែកសៀងរបស់សហរដ្ឋអាមេរិកឡើងវិញ និងបានដកចេញការរឹតបណ្តឹងលើការនាំចេញរ៉ែកម្រផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ ល្បឿននៃការទិញទំនិញរបស់ចិន ពីអាមេរិក ហាក់យឺតជាងការរំពឹងទុកពីដំបូង៕​