(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធីពិសេស «ការដាក់តាំងបង្ហាញគំរូផ្ទះ» សម្រាប់រយៈពេល ៣ថ្ងៃពេញ នៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី (AEON 2) ជាន់ផ្ទាល់ដី ដែលកម្មវិធីមានទីតាំងទល់មុខហាង LYN។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨, ២៩ និង ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដែលនឹងពាំនាំឱកាសដ៏ពិសេសសម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋានក្នុងក្តីស្រមៃ ប្រកបដោយភាពស៊ីវិល័យ ប្រណិតភាព និងគុណភាពសំណង់ខ្ពស់។
ចំណុចពិសេសដែលមិនគួររំលងនៅក្នុងកម្មវិធីនេះរួមមាន៖
- ការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក៖ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០,០០០ដុល្លារ ភ្លាមៗសម្រាប់ការទិញគេហដ្ឋានប្រភេទវីឡាភ្លោះក្នុងគម្រោង «មេគង្គ ស៊ីធី»
- ការឈ្នះរង្វាន់ផ្សេងៗ៖ ក្រៅពីការបញ្ចុះតម្លៃ ក៏នៅមានរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជនដែលអញ្ជើញមកចូលរួម។
- ការតាំងបង្ហាញ៖ មានការតាំងបង្ហាញម៉ូដគំរូផ្ទះរចនាបថស្ថាបត្យកម្មក្លាស៊ីកបែបអឺរ៉ុបដ៏ប្រណិតរបស់ បុរី មេគង្គ លែន ដោយផ្ទាល់។
សូមកុំភ្លេចណា! ចូលរួមទទួលការផ្តល់ជូនដ៏អស្ចារ្យនេះ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ វិច្ឆិកា ខាងមុខនេះ។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ដោយ៖ ប្រើប្រាស់បេតុងដែលមានកម្លាំងរហូតដល់ ៣៥MPa ដែលធ្វើឱ្យសំណង់មានភាពធន់រឹងមាំអាចទប់ទល់នឹងកម្លាំងសង្កត់បានខ្លាំង, ប្រើប្រាស់ជញ្ជាំងឥដ្ឋ២០ រៀបឥដ្ឋតាន់ ៣ជួរ ឥដ្ឋប្រហោង ៥ជួរ និងកូវឥដ្ឋកាន់ ១ជួរ ដោយអនុលោមតាមស្តង់ដារបច្ចេកទេស សម្រាប់ជញ្ជាំងជុំវិញផ្ទះ ជញ្ជាំងខណ្ឌពីផ្ទះមួយទៅផ្ទះមួយ និងជញ្ជាំងក្នុងផ្ទះទាំងអស់, ប្រើប្រាស់ផលិតផលការពារជម្រាបទឹកម៉ាក Radcon របស់សហរដ្ឋអាមេរិក រាល់កន្លែងដែលមានផ្ទៃប៉ះជាមួយទឹកដូចជា ផ្ទៃជាន់ដំបូលខាងលើ ផ្ទៃខាងលើនៃល្បាក់ខ្សែទឹក និងវេរ៉ង់ដារខាងមុខជាដើម និងបានរៀបចំរួចជាស្រេចនូវប្រព័ន្ធការពារសត្វកណ្តៀរជូនម្ចាស់ផ្ទះ។

ដើម្បីផ្តល់ជូននូវផាសុកភាព និង សុវត្ថិភាពក្នុងការរស់នៅរបស់អតិថិជន បុរី មេគង្គ លែន បានរៀបចំសួនច្បារធំៗជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពាររួមមាន៖ ការការពារសន្តិសុខ ២៤ម៉ោង ក្នុងគម្រោងទាំងមូល, ប្រព័ន្ធការពាររន្ទះ, ក្បាលចែកចាយទឹកសាធារណៈ ឬ ហៅថា Water Hydrant, បណ្តាញកាមេរ៉ាសុវត្ថិភាពសាធារណៈសម្រាប់គ្រប់ផ្លូវទាំងអស់នៅក្នុងបុរីទាំងមូល។
ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ ១០០Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!






