ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ទស្សនកិច្ចនៅមូលដ្ឋានស្រាវជ្រាវ និងបង្រៀនរបស់វិទ្យាស្ថានកសិកម្មទីក្រុងស៊ាងយ៉ាង និង សាលាស៊ាងយ៉ាង នៃសកលវិទ្យាល័យកសិកម្មហ៊ួអាជុង ស្ថិតក្នុងក្រុងស៊ាងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា បានដឹកនាំប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរបេសកកម្ម “ដើរទាក់ម៉ូយ ឬគោះទ្វារសេដ្ឋកិច្ច” ទៅកាន់ខេត្តហ៊ូបុី ទីក្រុងសៀងយ៉ាង នៃសារធារណរដ្ឋប្រជាមានិតចិន។
គួររំឭកថា កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ក៏បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិន និងបន្តទៅទស្សនកិច្ចនៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីសិក្សាស្វែងយល់ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ និងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ។







