ការលក់សព្វាវុធលើសកលលោក ឈានដល់តម្លៃ ៦៧៩ពាន់លានដុល្លារ កាលពីឆ្នាំមុន

អន្តរជាតិ

ការជួញជូរសព្វាវុធរបស់ក្រុមហ៊ុនបណ្តាក្រុមហ៊ុនផលិតអាវុធកំពូលៗទាំង១០០ របស់ពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ចំនួន ៦៧៩ពាន់លានដុល្លារ កាលពីឆ្នាំមុន ក្នុងនោះស្ទើតែពាក់កណ្តាលបានមកពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Lorenzo Scarazzato អ្នកជំនាញប្រចាំនៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បានឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកាថា ៖”ការលក់អាវុធជាសកលកាលពីឆ្នាំមុន បានឈានដល់កម្រិតខ្ពស់បំផុតដែលយើងធ្លាប់បានកត់ត្រាទុក ខណៈដែលក្រុមហ៊ុនផលិតអាវុធធំៗបានទាញយកអត្ថប្រយោជន៍នៃតម្រូវការខ្ពស់”។

ទន្ទឺមនឹងនេះ​ ​​SIPRI បានរាយការណ៍ទៀតថា ការលក់របស់ក្រុមហ៊ុនផលិតអាវុធកំពូលទាំង១០០ របស់ពិភពលោកក្នុងឆ្នាំ២០២៤ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៦៧៩ពាន់លានដុល្លារ ពោលគឺកើនឡើង ៥,៩% ពីឆ្នាំ២០២៣។ ប្រាក់ចំណូលរបស់ក្រុមទាំងនេះក៏បានកើនឡើង ២៦% ផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុនអាមេរិកចំនួន ៣៩ ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតអាវុធកំពូលទាំង១០០ របស់ពិភពលោក ដែលមានប្រាក់ចំណូលសរុបចំនួន ៣៣៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ និងស្ទើរតែពាក់កណ្តាលនៃការលក់ជាសកល។

ដោយឡែក ក្រុមហ៊ុនចំនួន ២៦ មកពីអឺរ៉ុប ក៏បានបង្ហាញពីការកើនឡើង ១៣% នៃការលក់របស់ខ្លួនផងដែរ ពោលគឺឈានដល់តម្លៃចំនួន ១៥១ពាន់លានដុល្លារ។

ជម្រាបជូនថា សាជីវកម្មរុស្ស៊ីពីរ ក៏ស្ថិតនៅក្នុងបញ្ជីនោះផងដែរ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៣១,២ពាន់លានដុល្លារ ដែលបានកើនឡើង ២៣%៕