ការលក់រថយន្តរបស់ Tesla នៅចក្រភពអង់គ្លេស ធ្លាក់ចុះជិត ២០% ក្នុងខែវិច្ឆិកា

អន្តរជាតិ

យោងតាមទិន្នន័យបឋមទទួលបានពីក្រុមហ៊ុនស្រាវជ្រាវ New AutoMotive បានបង្ហាញឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូថា ការលក់រថយន្តរបស់ Tesla នៅចក្រភពអង់គ្លេស បានធ្លាក់ចុះ ១៩% នៅក្នុងខែវិច្ឆិកា ខណៈពេលដែលក្រុមហ៊ុនអាមេរិក កំពុងបាត់បង់ចំណែកទីផ្សារនៅអឺរ៉ុប ទៅឲ្យគូប្រជែងចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បង្ហាញឲ្យដឹងទៀតថា ការចុះបញ្ជីរថយន្តថ្មីៗរបស់ក្រុមហ៊ុន Tesla នៅចក្រភពអង់គ្លេស បានធ្លាក់ចុះមកនៅត្រឹម ៣ ៧៨៤ គ្រឿង នៅក្នុងខែវិច្ឆិកា ពោលគឺបានធ្លាក់ចុះពីចំនួន ៤ ៦៨០​ គ្រឿង ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

គួរឲ្យដឹងថា ក្រុមហ៊ុន Tesla បានបរាជ័យក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន ដោយសារតែក្រុមហ៊ុនគូប្រជែងចិន បានដាក់ចេញនូវម៉ូដែលថ្មីៗ និងមានតម្លៃសមរម្យជាង ស្របពេលពលរដ្ឋអង់គ្លេស ហាក់ប្រតិបត្តិទៅលើការជ្រៀតជ្រែកក្នុងជួរនយោបាយ ពីសំណាក់នាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk ។

ជម្រាបជូនផងដែរថា ជារួមមក ការចុះបញ្ជីរថយន្តថ្មីៗសរុបនៅក្នុងប្រទេសអង់គ្លេស បានធ្លាក់ចុះ ៦,៣% ពីឆ្នាំមុន មកត្រឹម ១៤៦ ៧៨៦ គ្រឿងនៅក្នុងខែវិច្ឆិកា។ នេះបើយោងតាមទិន្នន័យបឋមរបស់ New AutoMotive៕​