អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសចូលរួមឧបត្ថម្ភថវិកា ២លានដុល្លារ ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រកាសចូលរួមឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ដុល្លារ (២លានដុល្លារអាមេរិក) ដើម្បីគាំទ្រជួយ​ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងលោកជំទាវ គឺជាការចូលរួមចំណែកជួយដល់ជនភៀសសឹក​ដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋ​ទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារ​ជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ។

សូមជម្រាបថា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានចូលជួបសម្តែងការគួរសម និងគោរពប្រគល់ជូនថវិកាមូលនិធិ ស៊ីធីអិនទ្រទ្រង់កងទ័ពការពារ​ព្រំដែនជាតិ ចំនួនជាង ៥០ម៉ឺនដុល្លារអាមេរិក ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ ដើម្បីរួមចំណែកជួយដល់កងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យ បូរណភាព ទឹកដី នៅតាមបន្ទាត់​ព្រំដែនកម្ពុជា-ថៃ៕