នៅជាមួយប្រជាជនកម្ពុជាគ្រប់គ្រាលំបាក! អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបន្ដផ្ដល់ឡាន១០០០គ្រឿងរបស់វីរៈប៊ុនថាំ ដឹកស្បៀងជូនវីរៈកងទ័ព និងជនភៀសសឹក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសបន្ដផ្ដល់ឡានចំនួន១០០០គ្រឿង ដើម្បីដឹកស្បៀងជូនវីរៈកងទ័ព និងជនភៀសសឹក ដោយមិនគិតលុយ ស្របតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «ឡានដឹក១០០០គ្រឿងរបស់វិរៈប៊ុនថាំនៅបន្ដដឹកស្បៀងជូនវីរៈកងទ័ព និងជនភៀសសឹក មិនគិតលុយតាមសំណូមពរ»។

អ្នកឧកញ៉ា បន្ថែមថា «VET នៅជាមួយប្រជាជនកម្ពុជាគ្រប់ពេលលំបាក»។

សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ ផងដែរ៕