មហាសេដ្ឋីកំពូលហុងកុង Henry Cheng ប្រកាសលក់ក្រុមហ៊ុនថាមពលអូស្រ្តាលីតម្លៃជាង ៤,៣ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Chow Tai Fook Enterprises (CTFE) ដែលជាក្រុមហ៊ុនវិនយោគរបស់មហាសេដ្ឋីលំដាប់កំពូលហុងកុង លោក Henry Cheng ថ្មីៗនេះ​ បានប្រកាសលក់ក្រុមហ៊ុន Alinta Energy របស់ប្រទេសអូស្ត្រាលី នៅក្នុងតម្លៃប្រមាណ ៤,៣២ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនសិង្ហបុរី Sembcorp Industries គ្រប់គ្រងជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានចាត់ទុកថាជាការពង្រីកអាជីវកម្មក្រៅប្រទេសដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនសិង្ហបុរី Sembcorp ដែលអនុញ្ញាតឲ្យពួកគេនូវការគ្រប់គ្រងយ៉ាងពេញលេញទៅលើក្រុមហ៊ុនថាមពលដ៏ធំមួយរបស់អូស្រ្តាលីដែលបម្រើអតិថិជនប្រហែល ១,១ លាននាក់ និងដំណើរការសមត្ថភាពផលិតអគ្គិសនី ៣,៤ ជីហ្គាវ៉ាត់ ពីឧស្ម័ន ធ្យូងថ្ម ខ្យល់ និងព្រះអាទិត្យ។

មិនតែប៉ុណ្ណោះ ការយល់ព្រមលក់នេះ ក៏បានផ្តល់ឲ្យនូវក្រុមហ៊ុន CTFE នូវការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីបានជួបនូវបញ្ហាសាច់ប្រាក់ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ New World Development របស់ខ្លួនដែលកំពុងជាប់បំណុលយ៉ាងច្រើន។ លោក Henry Cheng គឺជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន New World Development នេះ។

ជម្រាបជូនផងដែរថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនសិង្ហបុរី Sembcorp រំពឹងថានឹងអាចបង្កើនការពង្រីកអាជីវកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន តាមរយៈការងាកទៅផ្តោតលើថាមពលកកើតឡើងវិញ បន្ទាប់ពីបានចុះហត្ថលេខាទិញយកក្រុមហ៊ុនឥណ្ឌា NeNew Energy Global កាលពីក្នុងខែតុលា កន្លងទៅផងដែរ៕​