រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃទី១៩ ខែធ្នូនេះ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃ ដើម្បីឲ្យមានការបញ្ឈប់ជម្លោះជាបន្ទាន់ និងជំរុញឲ្យប្រទេសថៃងាកទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរវិញ។ នេះបើតាមការចុះផ្សាយពីសារគេហទំព័ររបស់សេតវិមានអាមេរិក។
![]()
នៅក្នុងកិច្ចសន្ទនានោះ លោក Rubio ក៏បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងទៅនឹងអំពើហិង្សាជាបន្តបន្តាប់ តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹងនេះ។
លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានជំរុញឲ្យលោក Sihasak ចាត់វិធានការជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឲ្យប្រទេសថៃវិលត្រលប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរឡើងវិញ៕

