លោកអ្នកឧកញ៉ា ទ្រី ភាព ផ្តល់អំណោយម៉ូតូ ៣០គ្រឿង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់បម្រើការក្នុង​សមរភូមិជួរមុខនៅព្រំដែនថ្មដា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង នៅថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចាត់តំណាង​នាំយកអំណោយជាម៉ូតូចំនួន ៣០ គ្រឿង ប្រគល់ជូនរដ្ឋបាលខេត្ត​ពោធិ៍សាត់ ដើម្បីប្រើប្រាស់បម្រើការក្នុងសមរភូមិ​ជួរមុខនៅព្រំដែនថ្មដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន បានបញ្ជាក់ថា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដា ដែលបង្កឡើង​ដោយការឈ្លានពានរបស់សៀម ម៉ូតូ Honda Wave ផលិតឆ្នាំ២០២៥ (កម្លាំង ១១០សេសេ) ចំនួន ៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ត្រូវបាន លោក ឃៀង សុជីវ័ន្ត ដឹកនាំក្រុមការងារយកទៅប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់​បម្រើការ​ក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដា។ សមរភូមិជួរក្រោយ និងជួរមុខ រួមសុខទុក្ខការពារទឹកដីពី​ការឈ្លាន​ពានរបស់សៀម។

គួររំឭកថា កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងជាបេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បាននាំយកម៉ូតូចំនួន ៥០០គ្រឿង ប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលបានរងការខូចខាតទោចក្រយានយន្ត (ម៉ូតូ) ក្នុងអំឡុងពេលប៉ះ​ទង្កិចគ្នាវាងកម្ពុជា-ថៃ នាខែកក្កដា ឆ្នាំ២០២៥ ផងដែរ៕