អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋបានសម្រេចក្តីប្រាថ្នាចុងក្រោយរបស់វិរយុទ្ធជន ប៊ុង តុងធៀន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ពៅ (ភីធើរ)មានអារម្មណ៍ក្តុកក្តួល និងស្រណោះយ៉ាងក្រៃលែង ចំពោះការពលីរបស់វីរយុទ្ធជន ប៊ុង តុងធៀន និងបានជួយសម្រេចក្តីបំណងនៃការផ្តាំផ្ញើរចុងក្រោយរបស់វីរយុទ្ធជន តុង ធៀន ដោយឧបត្ថម្ភទឹកប្រាក់ផ្តាច់កម្ចីផ្ទះកំពុងបង់រំលោះទាំងអស់ជូនគ្រួសាររបស់គាត់ ពាក្យផ្តាំផ្ញើចុងក្រោយដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយសេចក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់ប្អូន បានធ្វើឱ្យអ្នកឧកញ៉ា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ប្អូនបានប្រាប់ម្ដាយថា ”ប្រសិនបើមានអ្វីកើតឡើង សូមឱ្យម្តាយយកប្រាក់ខែជាពលទាហានទៅបង់រំលោះផ្ទះបន្ត”។ ពាក្យពេចន៍ទាំងនេះ បង្ហាញពីបេះដូងដ៏ធំ និងភាពជាកូនប្រុសកត្តញ្ញូ ដែលប្អូនតែងតែគិតគូរពីក្រុមគ្រួសាររហូតដល់ដង្ហើមចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពលីដ៏ធំធេងមួយនេះ មិនត្រឹមតែបង្ហាញពីភាពក្លាហាន និងស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្សល់ទុកនូវការឈឺចាប់ និងការសោកសង្រែងនៅក្នុងចិត្តប្រជាជនខ្មែរគ្រប់ៗគ្នា។

បន្ថែមពីលើការបង់ផ្តាច់កម្ចីផ្ទះជូនគ្រួសារ ក្រុមហ៊ុនជីប ម៉ុង សុីម៉ងត៍អូដ្ឋ និងតំណាងចែកចាយបានចូលរួមបន្ថែមទឹកប្រាក់សរុប ៣៥ លានរៀល អង្ករ ៣០០គីឡូ ទឹកសុទ្ធកម្ពុជា ១០០ កេះ និងភេសជ្ជះ កម្ពុជាកូឡាចំនួន ៣០កេះបន្ថែមក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមហ៊ុន ជីប ម៉ុង ទាំងមូល នៅតែបន្តប្រកៀកស្មាជាមួយបងប្អូនប្រជាជនខ្មែរ រួមសុខរួមទុក្ខជាមួយវិរកងទ័ពជួរមុខដើម្បីការពារជាតិមាតុភូមិ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភទឹកប្រាក់សរុប ៦ លានដុល្លារ ជូនដល់បងប្អូនភៀសសឹក និងវិរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា៕