មហាសេដ្ឋី Elon Musk បានក្លាយជាមនុស្សដំបូងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបកើនឡើងលើសពី ៧០០ពាន់លានដុល្លារ បន្ទាប់ពីកញ្ចប់ភាគហ៊ុនដ៏ធំដែលទទួលបានពីក្រុមហ៊ុន Tesla ត្រូវបានតុលាការស្តារឡើងវិញ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តីរបស់ Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Musk នៅបានកើនឡើងដល់ប្រហែល ៧៤៩ពាន់លានដុល្លារ បន្ទាប់ពីតុលាការកំពូលរបស់រដ្ឋ Delaware បានសម្រេចស្តារជម្រើសភាគហ៊ុន Tesla របស់លោកឡើងវិញ ដែលជាប្រាក់រង្វាន់មានតម្លៃប្រហែល ១៣៩ពាន់លានដុល្លារ។
យ៉ាងណាមិញ កាលពីដើមសប្តាហ៍មុន លោក Musk ក៏បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិកើនឡើងលើសពី ៦០០ពាន់លានដុល្លារ ផងដែរ ដោយសារតែមានព័ត៌មានថា ក្រុមហ៊ុនអវកាសរបស់លោក គឺ SpaceX កំពុងឈានទៅរកការបោះផ្សាយលក់ IPO ជាលើកដំបូង។
ជម្រាបជូនផងដែរថា ឥឡូវនេះ ទ្រព្យសម្បត្តិរបស់លោក Musk មានចំនួនខ្ពស់ជាងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលំដាប់ទីពីរលើលោក Larry Page ដែលសហស្ថានិករបស់ក្រុមហ៊ុន Google ដល់ទៅជិត ៥០០ពាន់លានដុល្លារ ឯណោះ៕

