ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុន ទទួលសិទ្ធិចែកចាយនូវប្រេងម៉ាស៊ីនម៉ាក ផេត្រូណាស់ & សំបកកង់ឡានខ្មែរម៉ាក សៃលុន បានប្រកាសដកលុយចំណេញក្នុងខែ១២នេះ រហូតដល់៥% ជួយដល់ វិរកងទ័ព និងជនភៀសសឹក។

ក្នុងនាមក្រុមហ៊ុនកូនខ្មែរក្នុងស្រុកមានការឈឺចាប់យ៉ាងខ្លាំងនូវការជិះជាន់ ឈ្លានពានយ៉ាងងងើលមកលើអធិបតេយ្យភាពរបស់ប្រទេសជាតិយើង ព្រមទាំងសូមថ្កោលយ៉ាងដាច់អហង្កានូវរាល់ទង្វើរដ៏ឃោឃៅ ព្រៃផ្សៃ ចោរប្រវត្តិសាស្រ្តទឹកដី ដ៏យូរលង់មកហើយ។
ក្រុមហ៊ុន PICG មិនត្រឹមតែដកប្រាក់ចំណេញ៥%ក្នុងខែ១២ នេះដើម្បីជួយជាតិមាតុភូមិប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានប្រូម៉ូសិនពិសេសធ្វើឡើងត្រឹមតែ១០ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៥ ជាការជំរុញការលក់ និងកៀគរប្រមូលថវិការអោយបានកាន់តែច្រើន ដើម្បីដកយកថវិការ ៥% ទៅចូលរួមដល់ វិរកងទ័ព និងជនភៀសសឹក។ ក្នុងនោះប្រូម៉ូសិនរួមមាន៖ រាល់សំបកកង់ឡានប្រភេទទេសចរណ៍(PCR), សំបកកង់ឡានដឹកទំនិញគ្រប់ប្រភេទ គ្រប់ក្រឡា គ្រប់សេរី គ្រប់ទំហំ(TBR), កង់ឡានធំប្រភេទនេះចុះថ្លៃចន្លោះពី ២០ ទៅ ៣០ដុល្លាក្នុង១គ្រាប់។

កុំអោយថាខ្មែរផលិតកង់ឡានដឹក(កង់ធំ)បានហើយតែនូវតែថ្លៃ ជាងកង់នាំចូល ដូច្នេះក្រុមហ៊ុនសុខចិត្តលក់ខាតមួយរយះសិនក្នុងគ្រាដ៏មហាសែនលំបាកនេះ ដើម្បីសម្រួលបញ្ហារសង្គមជាតិកំពុងរងគ្រោះដោយសង្រ្គាម ព្រមទាំងសំបកកង់ផ្នែកកសិកម្មផងដែររួមមាន៖ កង់Tractor កង់គោយន្ត និងសំបកកង់គ្រឿងចក្រធន់ធ្ងន់ សម្រាប់ការដ្ឋានរុករករ៉ែមាស រ៉ែដែក រោងចក្រស៊ីម៉ងត៍ ការដ្ឋានវៃកិនថ្ម ការដ្ឋានសាងសង់ផ្លូវជាតិ ផ្លូវលំ ផ្លូវបេតុង ផ្លូវអភិវឌ្ឍន៍ជនបទ(កង់ OTR)។
ក្រុមហ៊ុននឹងបញ្ចុះតំលៃចុងឆ្នាំរយះពេល១០ថ្ងៃ រហូតដល់ ១០% មិនប្រកាន់លេខកង់ ក្រឡា និងទំហំកង់នោះឡើយ។ ការជួយបញ្ជាទិញកង់ខ្មែរ ម៉ាក សៃលុន ផលិតក្នុងស្រុកពីប្រជាពលរដ្ឋខ្មែរកាន់តែច្រើននោះ និងទទួលបានថវិកាក៏កាន់តែច្រើន ដើម្បីជួយដល់ វិរកងទ័ពខ្មែរ និងជនភៀសសឹកខ្មែរផងដែរ។
សូមបញ្ជាក់ថា ប្រូម៉ូសិនខាងលើមិនរួមបញ្ចូលកម្មវិធីផ្សេងៗ ដែលធ្លាប់មានស្រាប់នោះទេ។ អ្វីដែលគួរអោយកត់សំគាល់នោះក្រុមហ៊ុន PICG នេះតែងតែយកចិត្តទុកដាក់រាល់បញ្ហារសង្គមជានិច្ច ដូចកាលពីសង្គ្រាមលើកដំបូងនៅថ្ងៃ២៤ ខែកក្តដា ក្រុមហ៊ុនក៏បានបរិច្ចាកថវិការរហូតជាង ១៤,០០០ដុល្លារ ព្រមទាំងការងារសប្បុរសធម៌ប្រចាំឆ្នាំរបស់ក្រុមហ៊ុននោះគឺ ដកថវិការ៤០០៛ ក្នុងសំបកកង់១គ្រាប់ ដើម្បីចូលរួមបរិច្ចាកទៅមន្ទីពេទ្យគន្ធបុប្ផា ជាប្រចាំ៕




