រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយ តម្លៃ ៦លានដុល្លារ នឹងផុសឡើងនៅខេត្តកំពង់ឆ្នាំង

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក នឹងមានវត្តមាននៅក្នុងខេត្តកំពង់ឆ្នាំង នាពេលខាងមុខ។នេះបើយោងតាមសេចក្តីប្រកាស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩៧កន្លែង។

គម្រោងវិនិយោគបង្កើត រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ នឹងបោះទីតាំងស្ថិតនៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយវិនិយោគដោយ KUKI SUPREME KITCHENWARE (CAMBODIA) CO., LTD។

សូមជម្រាបថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ ៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន