យោងតាមសាស្រ្តាអាមេរិកម្នាក់ បានចង្អុលបង្ហាញឲ្យដឹងថា ការព្រមទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារ និងការដាក់បញ្ចាំភាគហ៊ុន បានជួយឲ្យមហាសេដ្ឋីកំពូលៗជាច្រើន អាចបង្កើនចំនួនទ្រព្យសម្បត្តិរបស់ពួកគេ មានលុយសម្រាប់ការចំណាយច្រើន ប៉ុន្តែបង់ពន្ធក្នុងចំនួនតិចតួចប៉ុណ្ណោះ។

ក្នុងក្នុងចំណោមនោះគឺលោក Mark Zuckerberg ដែលបច្ចុប្បន្នគឺជាអ្នកមានបំផុតទី៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥ពាន់លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០២៤ លោកគឺជាបុគ្គលិកដែលមានប្រាក់ខែទាបជាងគេបំផុតនៅក្នុងក្រុមហ៊ុន Meta ដោយអាចរកចំណូលបានត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។
ក្រៅតែពីនាយកប្រតិបត្តិរបស់ Facebook រូបនេះ នៅមានមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើនទៀត ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk , នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោក Larry Ellison និងសហស្ថាបនិក Google លោក Sergey Brin ក៏ចូលចិត្តក្នុងការទទួលយកប្រាក់ទាបបំផុត ផងដែរ។
យ៉ាងណាមិញ បើតាមលោកស្រី Ray Madoff សាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Boston បាននិយាយថា ចំពោះហេតុផលចម្បង គឺពន្ធ។ នៅក្នុងសហរដ្ឋអាមេរិក កម្មករត្រូវបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្សរ៍។ អ្នកធ្វើការងារឯករាជ្យដែលមានប្រាក់ចំណូល ៦០ ០០០ដុល្លារ អាចត្រូវបង់ពន្ធលើប្រាក់ចំណូល និងប្រាក់បៀវត្សរ៍ច្រើនជាង ១ ៣០០០ដុល្លារ។ ទន្ទឹមនឹងនេះ អ្នករកប្រាក់ចំណូលខ្ពស់ដែលមានប្រាក់ខែ ៤សែនដុល្លារត្រូវបង់ប្រហែល ៣០% នៃប្រាក់ចំណូលរបស់ពួកគេ នៅក្នុងពន្ធទាំងពីរនេះ។
លោកស្រី បានសង្កត់ធ្ងន់ទៀតថា ដូច្នេះហើយជំហានដំបូងដើម្បីចៀសវាងពន្ធគឺការទទួលបានប្រាក់ខែទាបបំផុត។ នោះហើយជាអ្វីដែលជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនបំផុតតែងតែធ្វើនាពេលបច្ចុប្បន្ននេះ។
ជម្រាបជូនផងដែរថា លោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេលលើលោក មិនតទទួលបានប្រាក់ខែសូម្បីតែមួយសេន នៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០២៤។ ហើយចំណែកឯមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានប្រាក់ខែខ្ពស់បំផុតគឺលោក Warren Buffett ប៉ុន្តែបើបូកប្រាក់ខែ និងប្រាក់រង្វាន់សរុបរបស់លោក មានចំនួនត្រឹមតែ ១សែនដុល្លារក្នុងមួយឆ្នាំ ប៉ុណ្ណោះ៕

