ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ ប្រកាសស្វែងរកដៃគូអាជីវកម្ម ស្ថានីយសាកឡានអគ្គីសនី​វិរ: ប៊ុនថាំ ទូទាំងប្រទេស

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសស្វែងរកដៃគូ​អាជីវកម្ម ស្ថានីយសាកឡានអគ្គីសនី​វិរ: ប៊ុនថាំ ទូទាំងប្រទេស (VET EV Charging Station)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការប្រកាស ក្រុមហ៊ុនបានលើកឡើងថា មិនមែនស្ថានីយ៌ប្រេងឥន្ទន:ទេ តែជាស្ថានីយ៌សាកឡាន។ ក្លាយ​ជា​ម្ចាស់ដៃគូអាជីវកម្ម ស្ថានីយសាកឡានអគ្គីសនីវិរ: ប៊ុនថាំ ទូទាំងប្រទេស (VET EV Charging Station) អាជីវកម្មទំនើប ស្របតាមនិន្នាការរថយន្តអគ្គិសនី។

ក្រុមហ៊ុនបានបន្ថែមថា ស្ថានីយសាកឡានអគ្គីសនី​វិរ: ប៊ុនថាំ នឹងបំពាក់ដោយសេវាកម្មពេញលេញ រួមមានដូចជា៖ បន្ទប់ទឹកស្អាត និងមានស្តង់ដារ, មីនីម៉ាត និងហាងកាហ្វេ, បច្ចេកវិទ្យាគ្រប់គ្រងស្ថានីយន៏បែបទំនើប, ប្រព័ន្ធបង់​ប្រាក់ងាយៗ, ផែនទីស្វែងរកទីតាំងងាយស្រួលទូទាំងប្រទេស, អតិថិជនងាយស្រួលស្វែងរកទីតាំងតាមអេប VET EXPRESS ព្រមទាំងអត្ថប្រយោជន៌ជាច្រើនទៀត។

សម្រាប់លោកអ្នកចង់បានឱកាសល្អចង់វិនិយោគ និងបង្កើតចំណូលអនាគត សូមទាក់ទង៖ 086 668 234 ឬ Telegram: https://t.me/VET_STATION