ថ្ងៃទី១ឆ្លងឆ្នាំថ្មី ភ្ញៀវទេសចរណ៍ជិត ៨,០០០នាក់ ចូលលេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ របស់អ្នកឧកញ៉ា ម៉ុង​ ឫទ្ធី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១ ឆ្លងឆ្នាំថ្មី២០២៦ ម្សិលមិញ​នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលលេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍ ម៉ុង​ ឫទ្ធី​ សែនជ័យ របស់លោកប្រមាណជិត ៨,០០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់បែបនេះថា​៖ “ថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ​ថ្ងៃ​ទី១ឆ្លង​ឆ្នាំ​ចាស់ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ​ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចំនួន​ ៧,៨៧៧នាក់​ បាននាំគ្នា​មកចូលលេង​កម្សាន្ត​ នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ជាពិសេស​ពួកគាត់​សំដៅមក​ជិះឡូរី​តែម្តង​”។

សូមជម្រាបថា តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងដោយ អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា ដោយដាំដុះដំណាំចម្រុះប្រភេទ មានទាំងឈើហូប ព្រៃឈើធម្មជាតិ បន្លែបង្ការ សួនសត្វ មានសត្វព្រៃ សត្វស្រុក និងធនធានធម្មជាតិផ្សេងៗទៀត ព្រមទាំងមានទីលានប្រណាំង​រថយន្ត និងកន្លែងជិះឡូរីកម្សាន្តផងដែរ៕