ក្រុមហ៊ុនមួយស្នើសុំវិនិយោគស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពផលិតបាន ២០០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន XWATER Technology Co.,Ltd ស្នើសុំធ្វើផែនការវិនិយោគលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងភូមិសាស្រ្តសាស្រ្តធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកាលពីទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុន XWATER Technology Co.,Ltd ដឹកនាំដោយឧកញ៉ាបណ្ឌិត លី រិទ្ធ អគ្គនាយកប្រតិបត្តិ បានឱ្យដឹងថា ក្រុមហ៊ុន XWATER Technology Co.,Ltd បានស្នើសុំធ្វើផែនការវិនិយោគលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។

កិច្ចប្រជុំខាងលើ ក៏បានពិនិត្យ និងពិភាក្សាការងារលើករណីសំណើសុំធ្វើផែនការវិនិយោគលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់របស់ក្រុមហ៊ុន ដែលក្រុមហ៊ុនមានសមត្ថភាពផលិតក្នុងបរិមាណ ២០០.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា គម្រោងនេះនឹងមានភាពសមស្រប កាន់តែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងកាន់តែអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះផងដែរ៕