ស្មារតីសមរភូមិក្រោយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយសប្បុរសជន ជូនវីរកងទ័ព និងបងប្អូនភៀសសឹក

ជុំវិញ​ឧកញ៉ា

ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជន មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងស្មារតីខ្មែរតែមួយរួមការពារជាតិយើង! ក្រុមយុវជនបូជាការពារយុត្តិធម៌ បានបន្តបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដែលក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយក្រុមយុវជន ដើម្បីនាំយកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។

ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះ ជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ប្រជាជន បានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ នៅពេលជាតិខ្មែររួបរួមគ្នា គ្មានអំណាចណាអាចបំបែកបាក់បាន សូម្បីតែកម្លាំងយោធា និងអាវុធ ក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយ។ នេះជាមូលហេតុដែលមហាសាមគ្គីជាតិ តែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស៕