អ្នកមានដាច់គេលើលោក បន្តកើបលុយច្រើនសន្ធឹកសន្ធាប់ ខណៈទ្រព្យសម្បត្តិកើនដល់ ៧១៨ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បន្តកើនប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក ហក់ឡើងរហូតដល់ប្រមាណ ៧១៨ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Tesla លោក Musk បានក្លាយជាមនុស្សដំបូងបំផុតនៅលើលោក ដែលមានទ្រព្យសម្បត្តិកើនឡើងលើសពី ៧០០ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ជាមួយទ្រព្យសម្បត្តិជាង ២៥៨ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧១៨ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៨,៣ពាន់លានដុល្លារ

3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៥,៣ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៨,៦ពាន់លានដុល្លារ

5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៨,៤ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៣ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៣,៧ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦៣,៩ពាន់លានដុល្លារ

9.Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,៨ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦ពាន់លានដុល្លារ៕