ឧកញ៉ា ហួន លីមីង ឧបត្ថម្ភភួយចំនួន ១០០០ភួយ ជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីជួយដល់ជនភៀសសឹក

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហួន លីមីង និងលោកជំទាវ ស្រេង ស្រីភាព កាលព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឧបត្ថម្ភភួយចំនួន ១០០០ភួយ ដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីជូនដល់ជនភៀសសឹក ដែលត្រូវបានជម្លៀសខ្លួនមកកាន់​មណ្ឌល​សុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ​ការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហា​ជាតិមាតុភូមិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួលខាងលើនេះ បានធ្វើឡើងនៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល។ រដ្ឋបាលខេត្តកណ្ដាល ក៏សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ ឧកញ៉ា ហួន លីមីង និងលោកជំទាវ ស្រេង ស្រីភាព ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា បើតាមក្រសួងមហាផ្ទៃ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ មានជន​ភៀសសឹក ២៥.៤០៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹក​សរុបជាង៦សែន៤ម៉ឺននាក់ មាន២៤២.២៦៧នាក់ ក្នុងនោះស្រី្ត ១២៧.៨៨៦នាក់ និងកុមារ៧៨.៩០៧នាក់ បន្តស្នាក់នៅជំរំភៀសសឹក៕