កូនស្រីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន២ នៅប្រទេសអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

កូនស្រីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សាជាស្ថាពរ ថ្នាក់អនុបណ្ឌិតចំនួន០២ ជាមួយលទ្ធផលសិស្សឆ្នើម​ប្រចាំសាកលវិទ្យាល័យ នៅប្រទេសអូស្ត្រាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហោះសារអបអរសាទរដល់កូនស្រីពៅ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បែបនេះថា៖ “អបអរសាទរ កូនស្រីបញ្ចប់ការសិក្សាជាស្ថាពរ ថ្នាក់​អនុបណ្ឌិត​ចំនួន០២ ព្រមជាមួយលទ្ធផលសិស្សឆ្នើមប្រចាំសកលវិទ្យាល័យ ទទួលបានប័ណ្ណសរសើរ ជាប់ក្នុងបញ្ជីកិត្តិយសរបស់ព្រឹទ្ធបុរសឆ្នាំ២០២៥ (2025 Dean’s Honours List) និងប្រារព្ធពិធីទទួលសញ្ញាប័ត្រ​នៅឯសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី តែគួរឲ្យសោកស្តាយ ខ្ញុំជាឪពុកនិងកូនប្រុស សៀ ទីន ជាបង មិនបានទៅចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះឡើយ ដោយបានត្រឹមអបអរនិងជូនពរពីចម្ងាយ”។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថរាជធានីភ្នំពេញ មានកូនប្រុសស្រីចំនួន ៣នាក់ (ប្រុស២ ស្រី១) ខណៈដែលកូនប្រុសទី២ ជាអ្នកជំនួញ និងកូនប្រុសច្បង លោកឧត្តម​សេនីយ៍ត្រី សៀ ទីន​ បច្ចុប្បន្នមានតួនាទីជា មេបញ្ជាការកងរាជអាវុធ​ហត្ថ​ខេត្តសៀមរាប៕