កូនស្រីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សាជាស្ថាពរ ថ្នាក់អនុបណ្ឌិតចំនួន០២ ជាមួយលទ្ធផលសិស្សឆ្នើមប្រចាំសាកលវិទ្យាល័យ នៅប្រទេសអូស្ត្រាលី។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហោះសារអបអរសាទរដល់កូនស្រីពៅ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បែបនេះថា៖ “អបអរសាទរ កូនស្រីបញ្ចប់ការសិក្សាជាស្ថាពរ ថ្នាក់អនុបណ្ឌិតចំនួន០២ ព្រមជាមួយលទ្ធផលសិស្សឆ្នើមប្រចាំសកលវិទ្យាល័យ ទទួលបានប័ណ្ណសរសើរ ជាប់ក្នុងបញ្ជីកិត្តិយសរបស់ព្រឹទ្ធបុរសឆ្នាំ២០២៥ (2025 Dean’s Honours List) និងប្រារព្ធពិធីទទួលសញ្ញាប័ត្រនៅឯសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី តែគួរឲ្យសោកស្តាយ ខ្ញុំជាឪពុកនិងកូនប្រុស សៀ ទីន ជាបង មិនបានទៅចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះឡើយ ដោយបានត្រឹមអបអរនិងជូនពរពីចម្ងាយ”។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានកូនប្រុសស្រីចំនួន ៣នាក់ (ប្រុស២ ស្រី១) ខណៈដែលកូនប្រុសទី២ ជាអ្នកជំនួញ និងកូនប្រុសច្បង លោកឧត្តមសេនីយ៍ត្រី សៀ ទីន បច្ចុប្បន្នមានតួនាទីជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប៕











