ក្រុមហ៊ុន Alphabet កើនឡើងតម្លៃមូលធនទីផ្សារដល់ ៤ទ្រីលានដុល្លារ ជាលើកដំបូង ដោយសារ AI

អន្តរជាតិ

Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google និងជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេមួយរបស់សហរដ្ឋអាមេរិក បានឃើញតម្លៃមូលធនទីផ្សាររបស់ខ្លួនកើនឡើងដល់ ៤ទ្រីលានដុល្លារជាលើកដំបូង ដែលត្រូវបានជំរុញដោយការកើនឡើងនៃភាគហ៊ុន បន្ទាប់ពីមានការវិត្តវិជ្ជមាននៃបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីការបើកទីផ្សារជួញដូរហ៊ុនសហរដ្ឋអាមេរិក តម្លៃភាគហ៊ុនរបស់ Alphabet បានកើនឡើងដល់ ១,៦% ភ្លាមៗ ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយ និងបានជំរុញដោយតម្លៃទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងលើសពីកម្រិត ៤ទ្រីលានដុល្លារ ជាលើកដំបូងតែម្តង។

គួរឲ្យដឹងផងដែរថា កាលពីសប្តាហ៍មុន Alphabet ក៏បានវ៉ាដាច់ក្រុមហ៊ុន Apple ផងដែរ សម្រាប់តម្លៃមូលធនទីផ្សារជាលើកដំបូ ង គិតចាប់តាំងពីឆ្នាំ២០១៩ មក ដោយបានក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតទីពីរនៅលើពិភពលោក។

ជម្រាបជូនថា ជាមួយនឹងកើនឡើងដ៏សំខាន់នេះ បានធ្វើឲ្យ Alphabet ក្លាយជាក្រុមហ៊ុនទីបួនហើយនៅលើពិភពលោក ដែលអាចឈានដល់កម្រិតទីផ្សារតម្លៃ ៤ទ្រីលានដុល្លារ ដោយចូលរួមជាមួយក្រុមហ៊ុនផ្សេងទៀត ដូចជា Nvidia, Microsoft និង Apple៕​