ឥណ្ឌូណេស៊ី ខាតបង់លុយជាង ៥០០លានដុល្លារ ដោយសារការឆបោក កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូណេស៊ី (OJK) បានបង្ហាញឲ្យដឹងថា ការខាតបង់សរុបបណ្តាលមកពីការឆបោកលុយ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានចំនួនរហូតដល់ ៩ទ្រីលានរូពី (៥៣៤លានដុល្លារ) ដោយក្នុងនោះមានគណនីពាក់ព័ន្ធចំនួន ១២៧ ០៤៧ ត្រូវបានបង្កក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោកស្រី Friderica Widyasari Dewi នាយក OJK បានបង្ហាញឲ្យដឹងទៀតថា មជ្ឈមណ្ឌលប្រឆាំងការឆបោករបស់ឥណ្ឌូណេស៊ី (IASC) រហូតមកដល់ពេលនេះ បានទទួលរបាយការណ៍សរុបជាង ៤១១ ០០០ ដែលបញ្ជាក់ពីទំហំធ្ងន់ធ្ងរនៃការក្លែងបន្លំហិរញ្ញវត្ថុ និងសកម្មភាពឆបោក។

ក្នុងចំណោមនេះ របាយការណ៍ជិត ២១៨ ៧០០ ត្រូវបានដាក់ជូនតាមរយៈធនាគារ និងអ្នកផ្តល់សេវាប្រព័ន្ធទូទាត់ ស្របពេលរបាយការណ៍ជាង ១៩២ ០០០ ផ្សេងទៀត ត្រូវបានដាក់ជូនតាមរយៈជនរងគ្រោះផ្ទាល់។

ជម្រាបជូនផងដែរថា ទាក់ទងនឹងការទទួលខុសត្រូវរបស់ស្ថាប័នហិរញ្ញវត្ថុ OJK បានរាយការណ៍ថា ស្ថាប័នសេវាកម្មហិរញ្ញវត្ថុ (PUJK) ចំនួន ១៩៣ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីក្លែងបន្លំ៕​