ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីបំផុតលោក វិត គឹមសាន ជាទាហាននៅក្នុងកងអនុសេនាធំសុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំណុះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានសម្រេចទទួលយកដំណោះស្រាយហើយ ដោយឈរលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាក ជាមួយបុរី ឡេង ណាវ៉ាត្រា 6អា។

នៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ថា «ក្រោមការសម្របសម្រួល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមគោរពអរគុណបងប្រុស ដែលបានយោគយល់ព្រម ទទួលយកដំណោះស្រាយ ឈរលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួម ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្ដថា «យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង និងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី។ សូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូន ឲ្យបានជ្រាបថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារបុរី បានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ»៕








