ដំណាំមៀនប៉ៃលិន បានបង្កើតជាសហគមន៍កសិកម្មទំនើបដំបូង ជាមួយកិច្ចសន្យាក្នុងទំហំជាង៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

អបអរសាទរ! សហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំមៀនប៉ៃលិនត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តប៉ៃលិន។ នេះបើតាមការឱ្យដឹងពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ បានឱ្យដឹងក្នុងឱកាសសហគមន៍កសិកម្មទំនើបដំបូងសម្រាប់ដំណាំមៀនប៉ៃលិនត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី១៤ ខែមករាថា ជាមួយគ្នានឹងការបង្កើតជាផ្លូវការសហគមន៍កសិកម្មទំនើបមៀនប៉ៃលិននេះ ក៏មានការចុះកិច្ចសន្យាក្នុងថ្ងៃតែមួយទំហំជាង៥លានដុល្លារជាមួយក្រុមហ៊ុននាំចេញមៀនចំនួន៤ផងដែរ។

ការចុះកិច្ចសន្យា ផ្តោតលើការផលិតនិងផ្គត់ផ្គង់មៀនប៉ៃលិនចំនួន ៧ ៥០០តោន។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ដែលបានសម្រេចបង្កើតជាលើកដំបូងផ្លូវការ មានសមាជិក ៨៦គ្រួសារ មានផ្ទៃដីដាំដុះ ៦០០ហិកតា បរិមាណផលសរុបរង្វង់៦០០០តោន ក្នុងមួយឆ្នាំ។ ក្នុងនោះ សម្រាប់រចនាសម្ព័ន្ធគ្រប់គ្រង មានក្រុមប្រឹក្សាភិបាល៥រូប គណៈត្រួតពិនិត្យ៣រូប ចំណែកផ្នែកទីផ្សារ មានផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងតម្លៃកំណត់ទុកជាមុន។

គួរឱ្យដឹងថា មៀនប៉ៃលិន គឺជាឧត្តមភាពខាងផ្នែកប្រកួតប្រជែងដ៏សំខាន់មួយរបស់ខេត្តប៉ៃលិន ដែលជាប្រភេទកសិផលបាញ់ឆ្ពោះទៅកាន់ទីផ្សារនាំចេញ ជាមួយនឹងភាពកាន់តែច្បាស់លាស់នៃទីផ្សារ៕