ទេសចរណ៍កម្ពុជាកាន់តែមានឥទ្ធិពល! រហូតទស្សនាវដ្តីល្បីៗនៅអឺរ៉ុប បើកទំព័រពិសេសផ្សព្វផ្សាយពីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សក្តានុពលទេសចរណ៍កម្ពុជាទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនអឺរ៉ុបរហូតទស្សនាវដ្តីទេសចរណ៍ល្បីៗ នៅអឺរ៉ុប (Wanderlust & Geo) ចុះផ្សាយពីប្រទេសកម្ពុជាក្នុងលេខពិសេសរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Nick Ray អ្នកជំនាញផ្នែកភាពយន្ត ជាសហម្ចាស់ក្រុមហ៊ុន Hanuman Films និងជាអ្នកឯកទេសទេសចរណ៍នៃគម្រោងធនាគារពិភពលោក (World Bank Tourism Specialist) កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះធ្វើឡើង ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Hanuman Films ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស លើកកម្ពស់រូបភាព និងកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក។

លើសពីនេះ ព្រមទាំងជជែកពីយុទ្ធសាស្ត្រទាក់ទាញផលិតករភាពយន្តអន្តរជាតិមកថតនៅកម្ពុជាបន្តទាញយកភាពល្បីល្បាញរបស់ខ្លូនក្នុងភាពយន្តហូលីវូតដ៏ល្បីTomb Raider ព្រមទាំងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងទស្សនាវដ្តី Wanderlust និង Geo ដែលជាលទ្ធផលជាក់ស្តែង និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អនេះ៕