ខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ ក្នុងចំណោមភូមិសាស្រ្តគោលដៅ២៥កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ Tripadvisor ដែលជាវេទិកាទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ដកស្រង់ដោយ ក្រសួងទេសចរណ៍ បានឱ្យដឹងថា តំបន់ដែលជាប់ជាគោលដៅទេសចរណ៍វប្បធម៌ ល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ មាន២៥កន្លែង ក្នុងនោះក៏មានខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ។

របាយការណ៍របស់ Tripadvisor បានឱ្យដឹងដែរថា ទីតាំងទាំង២៥នោះរួមមាន៖

១. Singapore ២. London ៣. Krakow ៤. Paris ៥. Rome ៦. Edinburgh ៧. Hano ៨. Budapest ៩. Kyoto ១០. Bali ១១. Prague ១២. Dublin ១៣. Siem Reap ១៤. C Istanbul ១៥. New York City ១៦. Seoul ១៧. Beijing ១៨. Florence ១៩. Lisbon ២០. Barcelona ២១. Marrakech ២២. Athens ២៣. Lima ២៤. Luxor និង២៥. Rio de Janeiro។

សូមបញ្ជាក់ថា ខេត្តសៀមរាប ដែលជាខេត្តមានប្រាសាទអង្គរដ៏ល្បីរបស់ប្រទេសកម្ពុជា ត្រូវបានគេដាក់ឈ្មោះថា Travellers’ Choice Awards Best of the Best Destinations កាលពីឆ្នាំ២០២៥ ដោយ Tripadvisor ដែលជាវេទិកាទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។

ឆ្នាំ២០២៥ ខេត្តសៀមរាបក៏ទទួលបានចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង២៥ នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់ចំពោះភាពសម្បូរបែបនៃវប្បធម៌ និងអច្ឆរិយប្រវត្តិសាស្ត្រផងដែរ។

យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ពេញមួយឆ្នាំ ២០២៥ កន្លងទៅ តំបន់រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១ លាននាក់ ដែលបង្កើតចំណូលបានជាង ៤៤ លានដុល្លារអាមេរិក៕