នាវាដឹកប្រេងដែលអាជ្ញាធរអះអាងថាលួចយកប្រេងឆៅរបស់ប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចឥណ្ឌូណេស៊ីឃាត់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច

កងទ័ពជើងទឹកឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះបានរឹបអូសយកនាវាដឹកប្រេងមួយគ្រឿង និងនាវិករបស់ខ្លួន ដែលចោទប្រកាន់ពីបទលួចប្រេងឆៅជិត ៣០ ម៉ឺនធុងពីទុនបំរុងរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយថា នាវា MT Strovolos ដែលមានទង់ជាតិប្រទេសបាហាម៉ា ត្រូវបានគេរឹបអូសមកកាលពីថ្ងៃទី ២៧ ខែកក្កដា នៅឆ្នេរសមុទ្រស៊ូម៉ាត្រា ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងពណ៌ក្រហមមួយ ទៅប៉ូលីសអន្តរជាតិដើម្បីរឹបអូសកប៉ាល់នេះ ដោយអះអាងថា កប៉ាល់នេះបានលួចយកប្រេងឆៅរបស់ប្រទេសកម្ពុជា ។

ទន្ទឹមនោះ កងទ័ពជើងទឹកនិយាយថា ខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន ១៣ នាក់ ជនជាតិបង់ក្លាដែស ៣ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី ។

សូមបញ្ជាក់ថា កប៉ាល់ដឹកប្រេងដែលត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៊ីចាប់បានមានប្រវែង ១៨៣ ម៉ែត្រ ធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ី បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ហើយបោះយុថ្កាដោយខុសច្បាប់នៅក្នុងដែនទឹកនៃប្រជុំកោះនេះ ។

អាជ្ញាធរបាននិយាយថា នាវាដឹកប្រេងនេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗរបស់កម្ពុជា ក្នុងការទាញយកប្រេងផ្ទាល់ខ្លួន ។

ពួកគេបានបន្ថែមថា ក្រុមហ៊ុនមិនអាចសងបំណុលរបស់ខ្លួន និងបានដាក់ពាក្យប្តឹងឲ្យរំលាយនៅខែមិថុនា ប៉ុន្តែនៅតែមានការចោទប្រកាន់ថា ជំពាក់លុយក្រុមនាវិកដដែរ៕

ប្រភព ៖ France24