ភ្នំពេញ, កម្ពុជា – [22 មករា 2026] – ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀតដោយបានរៀបចំព្រឹត្តិការណ៍ Huawei Innovative Product Launch Event ដ៏ប្រណិតមួយ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីប្រកាសសម្ពោធជាផ្លូវការនូវផលិតផល Flagship ជំនាន់ថ្មីគឺ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានអញ្ជើញចូលរួមដោយសារព័ត៌មានធំៗក្នុងនិងក្រៅប្រទេសជាច្រើនស្ថាប័ន, វត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ, វត្តមានកំពូល KOL ល្បីល្បាញ លោក ហេង វិសាល និងអ្នកនាងស្រីនា ដើម្បីស្វែងយល់និងទទួលបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយរបស់ក្រុមហ៊ុន Huawei ។ ឆ្លើយតបលើការស្វែងយល់និងទទួលបទពិសោធន៍ដោយផ្ទាល់ កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate X7 ទទួលការចាប់អារម្មណ៍ខ្លាំងដោយមានការយល់ឃើញដូចគ្នាពីសំណាក់សារព័ត៌មានក្នុងនិងក្រៅប្រទេស, ឯកឧត្តម ខៀវ កាញារីទ្ធ, លោក វិសាល និងស្រីនា ថា៖ Huawei Mate X7 ជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងប្រសិទ្ធភាពការងារសម្រាប់ថ្នាក់ដឹកនាំ និងធុរជន។


សម្រាប់មន្ត្រីរាជការ ប្រធានក្រុមហ៊ុន និងអ្នកជំនួញ ស្មាតហ្វូនមិនមែនគ្រាន់តែជាឧបករណ៍ទំនាក់ទំនងទេ តែវាជា “ការិយាល័យចល័ត” និងជាផ្នែកមួយដែលបង្ហាញពីកិត្យានុភាពនៃអ្នកប្រើប្រាស់។ Huawei Mate X7 ត្រូវបានរចនាឡើងដើម្បីឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះតម្រូវការទាំងនេះ តាមរយៈចំណុចសំខាន់ៗទាំង ៥ ខាងក្រោម៖
១. ដំណើរការកម្មវិធី Google និងកម្មវិធីប្រើប្រចាំថ្ងៃយ៉ាងរលូន៖ ក្តីបារម្ភរឿងកម្មវិធី Google ត្រូវបានដោះស្រាយយ៉ាងល្អប្រសើរសម្រាប់អ្នកដែលត្រូវធ្វើការងារប្រចាំថ្ងៃ។
- ភាពងាយស្រួលសម្រាប់ការងារ: លោកអ្នកអាចប្រើប្រាស់កម្មវិធីចាំបាច់ដូចជា Gmail, Google Drive, Google Maps, Gemini និង Google Meet និងកម្មវិធីប្រើប្រចាំថ្ងៃផ្សេងទៀតដូចជា ABA, Grab, Facebook, WhatsApp, Telegram, Foodpanda បានយ៉ាងរលូនដោយគ្រាន់តែដំឡើងពី AppGallery ។
- អត្ថប្រយោជន៍: មិនថាការឆែកអ៊ីមែលរាជការ ត្រួតពិនិត្យឯកសារកិច្ចសន្យា ឬមើលផែនទីចុះបេសកកម្ម លោកអ្នកអាចប្រើប្រាស់យ៉ាងរលូន
២. កាមេរ៉ា XMAGE ថតរូបពណ៌ច្បាស់ដូចភ្នែកមើលឃើញ៖ លោកអ្នកអាចថតរូបដូចភ្នែកមើលឃើញ សកម្មភាពក្រុមគ្រួសារ ឬសកម្មភាពដែលមានរចនាលឿនក៏លោកអ្នកថតបានច្បាស់ល្អដែរ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនួញ កាមេរ៉ាមិនមែនគ្រាន់តែសម្រាប់ថតរូបលេងទេ តែជាឧបករណ៍កត់ត្រាឯកសារ និងបង្ហាញភាពច្បាស់លាស់។
- គុណភាព និងភាពច្បាស់: បច្ចេកវិទ្យា XMAGE ផ្តល់នូវរូបភាពច្បាស់ដាច់ (Sharpness) ដែលស័ក្តិសមបំផុតសម្រាប់ការថតរូបភាពក្នុងកិច្ចប្រជុំសំខាន់ៗ ការចុះពិនិត្យការដ្ឋាន ឬថតឯកសារ (Scan Documents) ឲ្យច្បាស់ដូចឯកសារដើម។
- Video Conference: កាមេរ៉ាមុខកម្រិតខ្ពស់ ជួយឱ្យការប្រជុំតាមអនឡាញ (Zoom/Teams) ជាមួយដៃគូពាណិជ្ជកម្ម ឬថ្នាក់លើ មានភាពច្បាស់លាស់ បង្ហាញពីវិជ្ជាជីវៈខ្ពស់ទោះបីជាស្ថិតនៅទីណាក៏ដោយ។
៣. ភាពធន់កម្រិតកំពូល ទំនុកចិត្តក្នុងការធ្វើដំណើរ៖ លោកអ្នកអាចចុះពិនិត្យការងារ ឬធ្វើដំណើរញឹកញាប់ ត្រូវការទូរស័ព្ទធន់រឹងមាំ ជៀសវាងការធ្លាក់បែកដោយអចេតនាធ្វើឲ្យខកខានការងារ។
- បច្ចេកវិទ្យាការពារបែក: Mate X7 បំពាក់ដោយកញ្ចក់ Kunlun Glass ជំនាន់ចុងក្រោយ, អេក្រង់ក្នុងមានបន្ទះការពារ 3ស្រទាប់ និងតួខ្លួនផលិតពីកម្រិត Aerospace Grade ដែលធន់នឹងការធ្លាក់បែក ឬការប៉ះទង្គិចដោយចៃដន្យបានយ៉ាងល្អ។
- ការការពារទឹក: មុខងារការពារទឹកកម្រិត IP58 និង IP59 ដែលអាចទប់ទល់នឹងទឹកសីតុណ្ហភាព 80˚ ទោះបីលោកកំពប់កាហ្វេក្តៅលើ Mate X7 នៅតែមានសុវត្ថិភាព។
៤. AI ឆ្លាតវៃ ជាលេខាផ្ទាល់ខ្លួនដ៏មានសមត្ថភាព៖ បច្ចេកវិទ្យា AI នៅក្នុង Mate X7 ដើរតួជាជំនួយការដែលជួយសន្សំពេលវេលាសម្រាប់ថ្នាក់ដឹកនាំដែលមានការងារមមាញឹក។
- ការបកប្រែភាសា: មុខងារ AI Translate អាចបកប្រែភាសាបានភ្លាមៗ (Real-time translation) ដែលជួយសម្រួលដល់ការជជែកជាមួយភ្ញៀវបរទេស ឬដៃគូវិនិយោគអន្តរជាតិ។
- ការសង្ខេបអត្ថបទ និងបំផុសគំនិត: លោកអ្នកអាចប្រើកម្មវិធី AI ជាច្រើនដើម្បីសង្ខេបអត្ថបទ និងបំផុសគំនិតលើការងារឬអាជីវកម្មដូចជា DeepSeek, Gemini, ChatGPT ជាដើម។
- AI សម្រាប់សម្រាប់អាជីវកម្ម (Live Multitask): លោកអ្នកអាចប្រើកម្មវិធីពីរក្នុងពេលតែមួយ ដូចជាមើលឯកសារ និងប្រជុំតាមអនឡាញ (Meets/Zoom/Teams) ធ្វើឲ្យចំណេញពេលវេលា និងជម្រុញឲ្យកិច្ចការលោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។
៥. ការផ្តល់ជូន 5 BIG OFFERS (Exclusive Offers)

ក្រុមហ៊ុន Huawei យល់ច្បាស់ពីតម្លៃពេលវេលា និងអត្ថប្រយោជន៍របស់អតិថិជនកម្រិតខ្ពស់ ដូច្នេះក្រុមហ៊ុន Huawei ធ្វើការផ្តល់ជូន 5 Big Offers ដូចជា៖
- ទី1: បច្ចុប្បន្នតម្លៃ memory ក្នុងពិភពលោកកំពុងឡើងថ្លៃ តែក្រុមហ៊ុន Huawei មិនដំឡើងថ្លៃឡើយ ព្រមទាំង free upgrade memory ជូនអតិថិជនទៀតផង
- ទី2: ផ្តល់ជូនកាស premium Huawei earbudsទី3: ផ្តល់ជូន Original Premium Case + ឆ្នាំងសាកល្បឿនលឿន Huawei 100W SuperChargeទី4: ទទួល Trade in យកទូរស័ព្ទចាស់ដូរយក Huawei Mate X7 ថែមជូន 200$ បន្ថែមទៀត
- ទី5: ធានាលើសគេ ពេញមួយឆ្នាំ លើការធ្លាក់បែកអេក្រង់ក្នុងនិងក្រៅ ដូរអេក្រង់ថ្មីជូនភ្លាម

សរុបមក Huawei Mate X7 គឺជាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់លោកអ្នកជាមន្ត្រីរាជការ ប្រធានក្រុមហ៊ុន និងអ្នកជំនួញ។ កំពូលស្មាតហ្វូនអេក្រង់បត់គឺជា “ការិយាល័យចល័ត” ដែលជួយជំរុញភាពជោគជ័យលើកិច្ចការងារ និងអាជីពការងាររបស់លោកអ្នក។

ចំពោះ Huawei FreeClip 2 មិនត្រឹមជាកាសនាំមកនូវបទពិសោធន៍ស្តាប់សម្លេងបែប Open-ear ជាមួយគុណភាពសម្លេងច្បាស់ល្អ និងផាសុខភាពសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃនោះទេ ហើយវាឧបករណ៍បង្ហាញពី Stylish និងភាពទាក់ទាញស្អាតសង្ហាររបស់អ្នកប្រើប្រាស់សម័យថ្មី។ ជាមួយការឌីហ្សាញបែប C-Bridge ថ្មី វាទន់ជាងមុន និងស្រួលពាក់បំផុត មិនឈឺត្រចៀក ទោះពាក់ពេញមួយថ្ងៃក៏ដោយ ជាពិសេសវាមានមុខងារ Auto Left & Right គឺពាក់ត្រចៀកខាងណាក៍បានមិនខ្វល់ឆ្វេងស្តាំ ! កាសនេះអាចភ្ជាប់បានទាំង iOS & Android ឬ laptop ។ ថែមទាំងមានមុខងារប៉ះបញ្ជាលើកាសប្តូរបទចម្រៀង ទទួលឬបិទខល និងប៉ះបញ្ជាលើកាសដំឡើងនិងបន្ថយសម្លេងផងដែរ។
កាន់តែពិសេសលោកអ្នកមានឱកាសឈ្នះរង្វាន់កាស Huawei FreeClip 2 និងរង្វាន់ជាច្រើនទៀតដោយគ្រាន់តែចូលរួមលេង Drop It Challenge នៅ Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាដែលនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែកុម្ភៈ ខាងមុខនេះ។


លោកអ្នកអាចកុម្ម៉ង់ទុកមុនកំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 31 មករា 2026 នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា។
តាមដាន Page Facebook ផ្លូវការ Huawei Mobile ដើម្បីទទួលបានព័ត៌មានពី Huawei Innovative Product ជាច្រើនទៀត។ សូមអរគុណ។




























