សមាគមស្រាវជ្រាវសេដ្ឋកិច្ចចិន ចង់នាំចេញអង្ករ និងដំឡូងមីទៅកាន់ទីផ្សារក្នុងតំបន់ឆ្នេរនៃប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

សមាគមស្រាវជ្រាវសេដ្ឋកិច្ច និងឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao នៃប្រទេសចិន បានបង្ហាញពីបំណងចង់នាំចេញអង្ករ និងដំឡូងមីទៅកាន់ទីផ្សារក្នុងតំបន់ឆ្នេរនៃប្រទេសចិន ព្រមទាំអទីផ្សារអន្តរជាតិបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក LIANG Songshou ប្រធានសមាគមស្រាវជ្រាវសេដ្ឋកិច្ច និងឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao និងគណៈប្រតិភូ កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីក្រសួងពាណិជ្ជកម្ម។

លោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំនួបពិភាក្សាខាងលើ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគម និងក្រសួងពាណិជ្ជកម្មក៏ដូចជាកិច្ចសហប្រតិបត្តិការសម្រាប់ការវិនិយោគនាពេលអនាគត ការបណ្តាក់ទុនអាជីវកម្ម និងស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមទៀត។

ក្នុងជំនួបពិភាក្សានេះ លោក បានស្វាគមន៍ និងសាទរចំពោះការចង់ស្វែងយល់អំពីកាលានុវត្តន៍ភាព និងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការទាក់ទាញការវិនិយោគបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន។

ជាការឆ្លើយតប តំណាងប្រតិភូចិន លោក LIANG Songshou បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការនាំចេញអង្ករ និងដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសក្នុងតំបន់ឆ្នេរ Guangdong-Hong Kong-Macao ផងដែរ៕ អត្ថបទ៖ហ្សាលីន