ខេត្ដកណ្ដាល ប្រកាសផ្ដល់ការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេសវិញ ជាង១ម៉ឺនកន្លែង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ ខេត្ដកណ្ដាល មានឱកាសការងារផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១០,២៦១ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារទាំងអស់នោះមាននៅក្នុងវិស័យចំនួនពីរ គឺក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ក្រសួងការងារបានបន្ថែមថា ការងារទាំងអស់នោះ មានជាច្រើនផ្នែកដូចជា ផ្នែកដេរ កម្មករទូទៅ ជាងឈើ ជាងភ្លើង ផ្នែកកាន់ម៉ាស៊ីនតម្បាញ់ អ្នកបញ្ជាម៉ាស៊ីនដេរ ខាងគ្រឿងអេឡិចត្រូនិច ផ្សព្វផ្សាយ និងទីផ្សារ កម្មករក្នុងផលិតកម្ម រួមទាំងមានផ្នែកផ្សេងៗជាច្រើនទៀតផងដែរ។

សូមជម្រាបជូនថា ចាប់តាំងពីខែកក្កដារហូតមកដល់ពេលបច្ចុប្បន្ននេះ បងប្អូនដែលជាអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញប្រមាណជាង ៣១ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។ ប្រសិនបើបងប្អូន កំពុងស្វែងរកការងារធ្វើ សូមទំនាក់ទំនងមក ១២៩៧៕