ទ្រព្យមហាសេដ្ឋី Elon Musk កាន់តែខិតជិតកើនឡើងដល់ ៨០០ពាន់លានដុល្លារ

អន្តរជាតិ

ចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតកើនឡើងដល់ចំនួនបំបែកកំណត់ត្រា ៨០០ពាន់លានដុល្លារហើយ ខណៈពេលដែលវានឹងធ្វើឲ្យស្ថាបនិករបស់ក្រុមហ៊ុន Tesla រូបនេះ​ ក្លាយជាមនុស្សដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តដែលមានចំនួនលុយច្រើនមហាសាលបែបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា លុយរបស់មហាសេដ្ឋី Elon Musk បានហក់ឡើងដល់ប្រមាណ ៧៨៧ពាន់លានដុល្លារ ដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃភាគហ៊ុន និងភាពរីកចម្រើននៃបច្ចេកវិទ្យា AI ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៨៧,៩ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៨,៥ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៩,៨ពាន់លានដុល្លារ

4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៧,៧ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៨ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៨ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៩,៤ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦២,៩ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៩ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤២,៨ពាន់លានដុល្លារ៕