អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាត​សភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធាន​គណ:កម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានគណៈកម្មការ​រៀបចំមហាសន្និបាទសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈកម្មការរៀបចំមហាសន្និបាត​សភាពាណិជ្ជកម្ម​កម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពី អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជា​អនុប្រធាន សមាជិក និង សមាជិកា នៃគណៈកម្មការផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃ​ការរៀបចំ​មហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្ម​កម្ពុជាឆ្នាំ២០២៦ ព្រមទាំងសម្រេចនូវរបៀបវារៈមួយចំនួននៃមហាសន្និតបាទ។

សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើក​ទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងត្រូវប្រព្រឹត្តទៅមួយថ្ងៃពេញ គឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក រហូតដល់ពេលល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ។

សូមជម្រាបជូនថា គោលបំណងនៃការរៀបចំ មហាសន្និបាតនេះ គឺដើម្បីជួបជុំ និងបង្កើនទំនាក់ទំនងរវាង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស តំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស ព្រមទាំង​មានការអញ្ជើញចូលរួមពី សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងវិស័យឯននៅកម្ពុជា ជាច្រើន ហើយក៏ជាឱកាសដើម្បីស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ និង ការលានុវត្តភាពធុរកិច្ច នៅកម្ពុជា៕